ខ្ញីកាន់តែចាស់កាន់តែហឹរ! អាយុ៤០ផ្លាយហើយ ខាត់ សុឃីម មិនព្រមចាស់សោះ

  • 2021-10-27 08:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលវ័យកាន់តែជ្រេកំពូលតារាពហុជំនាញច្រៀងបានគ្រប់ទម្រង់អ្នកនាង ខាត់ សុឃីម កាន់តែប្រែសម្រស់ស្អាតខ្ញង់លើសដើមពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាអាយុច្រើនបន្តិចប៉ុន្តែសម្រស់ថេរមិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ។

អាចនិយាយបានថាចំណោមសិល្បករសិល្បការិនីវ័យស្របាលគ្នាតារាចម្រៀងសម្លេងស្អក ខាត់ សុឃីម ត្រូវបានមហាជនចាប់អារម្មណ៍ថាជាសិល្បការិនីមួយរូបដែលមានរូបឆោមស្រស់ស្អាត ពូកែថែរក្សានៅក្មេងជាងវ័យបើទោះជាឆ្នាំ២០២១នេះនាងមានវ័យ ៤២ឆ្នាំទៅហើយ។

ជាពិសេសគ្រាន់តែប្ដូរស្តាយថ្មី បែបយុវវ័យភ្លាមអ្នកគាំទ្រមើលផ្លឹកតែម្ដងដោយសារ Style ថ្មីនេះនាង មើលទៅកាន់តែក្មេងខ្ចី ជាមួយម៉ូដសក់ឃ្យូត ក្រងទីទុយ បូកផ្សំនិងឈុតខ្មៅវាលក្លៀកស៊ីជាមួយសាច់សដូចបណ្ដូលចេកស្អាតប្លែកភ្នែក។

ជាក់ស្ដែងផ្ទៃមុខរបស់តារារូបនេះនៅតែភ្លឺទន់រលោង គ្មានស្នាមជ្រួញបន្តិចបើទោះជានាងឆ្លងកាត់ការពពោះកូន២លើក និងធ្លាប់ថតរឿងហាលក្ដៅ ហាលភ្លៀងកម្រិតណាក៏ដោយក៏សម្រស់របស់នាងនៅតែថេរក្មេងជាងវ័យ៕

មើលរូបខាងក្រោម៖

អត្ថបទ៖ PAV SREY PICH