បុរសម្នាក់នេះអាចនឹងមកកាន់តំណែងនៅ Barca ក្រោយក្លឹបបណ្ដេញលោក Koeman
- 2021-10-28 02:11:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់នេះអាចនឹងមកកាន់តំណែងនៅ Barca ក្រោយក្លឹបបណ្ដេញលោក Koeman
ចន្លោះមិនឃើញ
អ្នកចាត់ការ Ronald Koeman ត្រូវបានបណ្ដេញចេញពីតំណែងក្នុងក្លឹប Barcelona ហើយក្រោយដឹកនាំបាន១៤ខែនៅកីឡដ្ឋាន Nou Camp។
Barca ពេលនេះមានតែ១៥ពិន្ទុប៉ុណ្ណោះពីការលេង១០ប្រកួតក្នុង La Liga និងបានចាញ់២ប្រកួតក្នុងពានរង្វាន់ Champions League ក្នុងវគ្គសន្សំពិន្ទុ។ ពេលនេះពួកគេកំពុងនៅលេខ៩ក្នុងតារាងពិន្ទុ La Liga ក្រោយចាញ់ Rayo Vallecano កាលពីយប់មិញ។
នេះគឺជាការចាញ់៣ប្រកួត ក្នុងចំណោម៤ប្រកួតចុងក្រោយរបស់ Barca នៅក្នុងលីគ។ អតីតវីរបុរសរបស់ក្លឹបលោក Xavi ដែលកំពុងដឹកនាំនៅ Al Sadd SC ក្លឹបក្នុងប្រទេសកាតាត្រូវបានគេមើលឃើញថា អាចនឹងមកជំនួសកន្លែងលោក Koeman៕