មិន​ចង់​បាត់​ឡាន​ ​អ្នក​ប្រើ​ ​Smart key​ ​ត្រូវ​​ប្រយ័ត្ន​ឧបករណ៍​នេះ

  • 2021-10-28 06:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើប្រាស់​ ​Smart key​ ​សម្រាប់​រថយន្ត​សម័យ​បច្ចុប្បន្ន​ជា​ចំណូល​ចិត្ត​ម្ចាស់​យានយន្ត​គ្រប់​រូប ប៉ុន្តែ​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​ ​Smart Key​ ​ក៏​មាន​គុណវិបត្តិ​ច្រើន​ជាង​សោ​ធម្មតា​ ​ជា​ពិសេស​ពេល​ឆ្លង​ភ្លើង​ ​និង​តម្រូវ​ការ​ថែទាំ​ខ្ពស់។

រូបតំណាង

កាន់​តែ​គ្រោះ​ថ្នាក់​សមាន​បច្ចេកវិទ្យា​ម៉្យាង​គេ​ឱ្យ​ឈ្មោះ​ថា​ ​”Relay Hack ”​ ​ដែល​មាន​សមត្ថភាព​អាច​ចម្លង​ទិន្នន័យ​ ​Smart Key​ ​ដែល​នៅ​ជិត​​អាច​បើក​ទ្វារ​ ​និង​ដំណើរការ​រថយន្ត​ដែល​ភ្ជាប់​នឹង​ ​Smart key​ ​នោះ​យ៉ាង​ងាយ​ស្រួល។

​ក្រុម​ចោរ​បាន​ប្រើ​វិធីសាស្ត្រ​ Relay Attacks ​ដោយ​ដាក់​​បញ្ចូល​​កូដ​ថ្មី​ទៅ​លើ​តេឡេ​ ​ដែល​មាន​សមត្ថភាព​អាច​ដោះ​សោរ​តេឡេ​បញ្ជា​នោះ​បាន ​ដោយ​គ្រាន់​តែ ​ដើរ​ទៅ​ជិត​រថយន្ត​​ជាមួយ​នឹង​ឧបករណ៍​របស់​ពួក​គេ​។

Relay Hack​ ​ត្រូវ​រក​ឃើញ​ដោយ​អ្នក​ស្រាវជ្រាវ​របស់​ចិន​ ​ហើយ​ពួក​គេ​បង្ហាញ​ថា​ការ​ចម្លង​ទិន្នន័យ​របស់​ ​Smart Key​ ​ដោយ​បច្ចេកវិទ្យា​នេះ​ ​គឺ​គ្រាន់​តែ​ប្រើ​ជា​មួយ​នូវ​ឧបករណ៍​បញ្ជូន​ ​និង​ទទួល​រលក​សញ្ញា​ដែល​មាន​តម្លៃ​ខ្ទង់​ ​២២​ ​ដុល្លារ​ ​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ឧបករណ៍ Relay Hack

ប្រភព៖ Dailymail