ហេតុតែស្រឡាញ់កូនពេក សូម្បីដើរលេងក៏ប្រពន្ធ John Legend យកធាតុកូនពៅទៅជាមួយដែរ
- ព្រហស្បតិ៍, 28 តុលា 2021 03:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុតែស្រឡាញ់កូនពេក សូម្បីដើរលេងក៏ប្រពន្ធ John Legend យកធាតុកូនពៅទៅជាមួយដែរ
ចន្លោះមិនឃើញ
Chrissy Teigen តារាម៉ូដែល វ័យ ៣៧ឆ្នាំ ដែលត្រូវជាភរិយារបស់តារាចម្រៀង John Legend និងក៏ត្រូវជាអ្នកម្ដាយដែលទើបបាត់បង់កូន ២០សប្ដាហ៍ក្នុងផ្ទៃកាលពីឆ្នាំមុននោះ ថ្មីៗនេះបានបង្ហើបថានាងតែងនាំធាតុរបស់កូនទៅដើរលេងជាមួយតាមការទទូចរបស់កូនៗផ្សេងទៀតរបស់នាង។
និយាយប្រាប់ Scary Mommy តារាស្រីអ្នកម្ដាយកូន៣រូបនេះ បានបញ្ជាក់ថា «បើទោះបីជាយើងទៅដើរលេង ឬធ្វើអ្វីមួយក៏ដោយ ក៏កូនៗ ២នាក់ផ្សេងទៀតមាន Luna និង Miles តែងតែនិយាយថា “កុំភ្លេច Jack ណា៎ម៉ាក់!” ហើយអ៊ីចឹងទៅ ខ្ញុំក៏រៀបចំ ដាក់គាត់ (ធាតុ Jack ដែលជាកូនទី៣) ទៅជាមួយទៅ ដូច្នេះពួកយើងអាចទៅណាជាមួយគ្នាបាន ពេលខ្លះកូនៗខ្ញុំភ្ញាក់ថា “Oh ព្រះអើយ Jack បែបស្រេកទឹកហើយ”»។
ភរិយាតែមួយរបស់ John Legend នៅបានបន្ថែមទៀតថា៖ «ស្ដាប់រឿងទាំងនេះហើយ មនុស្សមួយចំនួនអាចនឹងគិតថា ដូចឆ្កួត ប៉ុន្តែពួកគេ (កូនៗ) ពិតជាបានយកកែវទឹកដាក់ជិតធាតុប្អូនពួកគេមែន ហើយពួកគេសប្បាយចិត្តណាស់ដែលបានធ្វើបែបនេះ»។
ទឹកចិត្តម្ដាយឪពុកដែលបានបាត់បង់កូន ពិតជាសោកសៅខ្លាំងបំផុត ប៉ុន្តែមិនអាចធ្វើអ្វីបាន ក្រៅពីការធ្វើចិត្តទេ។ ម្យ៉ាងមកទល់ពេលនេះ ត្បិតកូនតូច Jack មិនបាននៅឃើញពិភពលោកនេះមែន ប៉ុន្តែសម្រាប់ John និង Chrissy ព្រមទាំងកូនៗទាំង ២ នៅតែគិតថា Jack នៅក្បែរពួកគេជានិច្ច៕