សារមន្ទីរ​ រោង​កុន និង​រោង​សម្ដែងសិល្បៈ​ នៅ​ភ្នំពេញ​ ចាប់​បើក​ឡើង​វិញ​ខាន​ស្អែក​នេះ​ហើយ​

  • 2021-10-28 11:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: ក្នុងរាជធានីភ្នំពេញ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​ សារមន្ទីរ រោងភាពយន្ត និង​រោងសម្តែងសិល្ប: នៅ​រាជធានី​ភ្នំពេញ​ នឹង​បើក​ឲ្យ​ចូល​ទស្សនា​ឡើង​វិញ​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០២១​នេះ​ហើយ​ ដោយ​តម្រូវ​ឲ្យ​គោរពអនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​បំផុត​តាម​វិធានការគោលការណ៍​ស្តង់ដា​ប្រតិបត្តិ​ SOP ដែល​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​ក្រសួងសុខាភិបាល​ ព្រម​​ទាំងវិធានការ​សុខាភិបាល​នានា​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ ដើម្បី​ជៀសវាង​ឆ្លង​ជំងឺកូវីដ-១៩​៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ និង​គោលការណ៍​ SOP របស់​ក្រសួង​ខាង​លើ​ទាំង​ស្រុង​៖

អត្ថបទ៖ ហ៊ីម រស្មី