ចេញ១រោងដំបូងជាមួយនាយពាក់មី​​ ទៅកំពង់ចាម លោក ហេរ៉ូ ស្រង៉ាកចិត្ដខ្លាំងណាស់!

  • 2021-11-03 02:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករល្បីឈ្មោះខាងអត្ថាធិប្បាយកីឡាប្រដាល់លោក ហេរ៉ូ ឲ្យដឹងថា សម្រាប់ការងារសិល្បៈក្នុងឆ្នាំ២០២១ នេះ លោកទើបចេញបាន១រោងប៉ុណ្ណោះជាមួយតារាកំប្លែងនាយពាក់មី។ ដំណើរទៅកាន់ខេត្ដកំពង់ចាម ដើម្បីធ្វើជាពិធីករក្នុងកម្មវិធីមួយ ធ្វើឲ្យលោកស្រងាកចិត្ដនឹងរឿងប្រេងសាំង។

មិនមែនជារឿងថ្មីពេកទេសម្រាប់អ្នកធ្វើដំណើរដោយម៉ូតូ ឬរថយន្ដផ្ទាល់ខ្លួនដែលដឹងថាតម្លៃប្រេង សាំង បានហក់ឡើងពីប្រមាណ៤០០០រៀល ទៅជាង៥០០០រៀល ក្នុង១លីត្រ សម្រាប់សាំងស៊ុបពែ។ ប៉ុន្ដែសម្រាប់លោក ហេរ៉ូ ដែលមិនសូវចាប់ភ្លឹករឿងនេះ ស្រាប់តែភ្ញាក់ផ្អើល ហើយប្រតិកម្មភ្លាមៗ ក្រោយលោកជិះឡានចូលចាក់សាំងចំនួន៣០ដុល្លារ តែបានតិចជាងរាល់ដង។

លោក ហេរ៉ូ៖”ចាក់ម៉ាយូរម៉ាយាំងហើយអត់ចាប់អារម្មណ៍…និយាយតាមត្រង់ទើបចាប់អារម្មណ៍ថ្ងៃហ្នឹង! ខ្ញុំចេះតែឆ្ងល់…ដូចខ្ញុំអីការងារស្ទើរតែដាច់ទាំងស្រុងហើយបើនិយាយពីសិល្បៈ! ២ឆ្នាំ គេទើបហៅបាន១រោង កុំបានពាក់មីហៅទៅទៀត។ ដល់តែពេលអីចឹងនៀក...ក្រសួងពាក់ព័ន្ធអីគាត់ដឹងអត់? ដូចម៉ាស៊ូតធ្លាប់ចាក់ជាង២០០០(រៀល) ឥឡូវឡើងជាង៤០០០ ហើយសាំងជាង៥០០០”!

លោក ហេរ៉ូ បញ្ជាក់ថា ក្នុង១កម្មវិធីលោកទទួលបានតម្លៃខ្លួនចន្លោះពី៥០០ ទៅ៦០០ដុល្លារ តែចំណាយលើការធ្វើដំណើរវិញក៏មិនធម្មតាដែរ ហើយលោកជឿរថាពលរដ្ឋផ្សេងទៀតក៏មានបំណុលធនាគារជាប់ខ្លួនដូចជារូបលោកដែរ។ ក្នុង១ខែៗ នាំគ្នាខំប្រវេប្រវាររកប្រាក់ដើម្បីបង្គ្រប់បង់ធនាគារ ហើយលោកផ្ទាល់ជំពាក់ជាង១ម៉ឺនដុល្លារ ក្រោយបើកហាងអារ៉ែង និងព្រៃឡង់ ខាត៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី