[បណ្តុំរូបថត] ព្រះវិហារបុរាណអាយុ៩៥ឆ្នាំនៅលើវត្តភ្នំ

  • 2021-11-06 04:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តភ្នំគឺជាចំនុចកណ្តាលនៃរាជាធានីភ្នំពេញដែលមានទីតាំងនៅខណ្ឌដូនពេញ។នៅលើកំពូលវត្តភ្នំមានព្រះវិហារបុរាណមួយ និងចេតិយជាច្រើននៅទីនោះ។ ព្រះវិហារបុរាណនេះកសាងនៅ គ.ស. ១៩២៦ បើគិតត្រឹមឆ្នាំ២០២១នេះព្រះវិហារនេះមានអាយុ៩៥ឆ្នាំហើយ។

ព្រះវិហារវត្តភ្នំជាប្រភេទព្រះវិហារមានជហ្វា៤ ខឿនខ្ពស់ និងសង់ពីឥដ្ឋ ប្រក់ក្បឿងស្រកាលេញពណ៌មានទទឹង ១១.៦ម បណ្តោយ ២២.៣ម កម្ពស់សរុប ១០.៧ម សាងលើផ្ទៃសរុប ៤៣៥ម៉ែត្រការេ និងមាន៣ថ្នាក់។ ខាងក្នុងមានគំនូរពណ៌រឿងពុទ្ធប្រវត្តិ ពិដាន ជញ្ជាំង និងសសរ។ គំនូរជាប់ពិតានគឺជាគំនូរបុរាណ និងគំនូរជាប់ជញ្ជាំងជាគំនូរគូរឡើងវិញនៅទសវត្សឆ្នាំ១៩៩០ ជហ្វា នាគដងក្តារ នាគចែង ហោជាង អៃរ៉ា រូបគ្រុឌ កិន្នរ និងរងស្បូវ មានក្បាច់រចនាយ៉ាងល្អវិចិត្រ។

យោងតាមសៀវភៅ «ព្រះវិហារវត្តភ្នំ»របស់សាលារាជធានីភ្នំពេញបោះពុម្ពឆ្នាំ២០១១បានបញ្ជាក់ថា ព្រះវិហារវត្តភ្នំ ធ្លាប់បានជួសជុល និងកែលំអឡើងវិញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នំា២០១០ ក្រោមការដឹកនាំរបស់ឯកឧត្ដម កែប ជុតិមា។ ផ្នែកដែលបានជួសជុលទាំងនោះមានដូចជា ផ្នែកខាងក្រោមមានលេណគ្រឹះ ផ្នែកដំបូល ជញ្ជាំង ទ្វារ និងបង្អូច ដូរក្បឿង និងដៃរណែង។ រៀបចំក្រាលសន្លឹកស័ង្គសីថ្មី ប្តូររងស្បូវ ជហ្វា ថ្មីដែលមានសភាពទ្រុឌទ្រោមនិងបែកបាក់ លាបថ្នាំព្រះវិហារនិងគំនូរតែរក្សារភាពដើមឲ្យនៅដដែល។ សូមទស្សនារូបថតស្ថានភាពបច្ចុប្បន្ននៃព្រះវិហារអាយុ៩៥នៅលើកំពូលវត្តភ្នំ៖










ដោយ៖ យ៉ន សូវៀត