ឃឺន​ ចន្ទចរិយ៉ា​ ក្លាយ​ជា​ជើងឯក​ហែល​ទឹក​វិញ្ញាសា​ ៣០០០​ម៉ែត្រ​ ប្រើ​ពេល​ជាង​ ៤៥នាទី​

  • 2021-11-08 08:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ឃឺន​ ចន្ទចរិយា​ ក្លាយ​ជា​ជើងឯក​ហែល​ទឹក​ទី​ឆ្ងាយ​ លើ​វិញ្ញាសា​ ៣០០០​ម៉ែត្រ​ បន្ទាប់ពី​ធ្វើ​បាន​ថេរវេលា​ ៤៥:០៨.៩៦​ កាល​ពី​ម្សិលមិញ​នេះ​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

រូបភាពរបស់ CAMSOC

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ហែល​ទឹក​ទី​ឆ្ងាយ​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ឡើង​វិញ​លើ​វិញ្ញាសា​មួយ​នេះ​ ពី​ព្រោះ​ធ្លាប់​ប្រកួត​ពី​មុន​មក​នៅ​ទន្លេ​មុខ​ព្រះបរមរាជវាំង។​ មួយ​វិញ​ទៀត​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ​ផង។​

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ ដោយ​សារ​តែ​មើល​ឃើញ​ពី​ភាព​រីកចម្រើន​ ការ​កើន​ឡើង​សមត្ថភាព​របស់​ក្រុម​កីឡាករ​ កីឡា​ការិនី​ក្មេងៗ​ដែល​ធ្វើ​បាន​ល្អ។​

រំលឹក​ដែរ​ថា​ កាល​ពី​ម្សិលមិញ​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ប្រកួត​ជើងឯក​ហែល​ទឹក​ទី​ឆ្ងាយ​ (Open Water)​ លើ​២វិញ្ញាសា​ ៥០០០​ និង​ ៣០០០​ម៉ែត្រ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

រូបភាពរបស់ CAMSOC

វិញ្ញាសា​ ៥០០០​ម៉ែត្រ​ (ផ្នែក​បុរស)​

  • លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ថេរវេលា​ ១:១០:០៣.៣០

  • លេខ២ កីឡាករ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧

  • លេខ៣ កីឡាករ ទួន ទិត្យសត្យា។

រូបភាពរបស់ CAMSOC

វិញ្ញាសា ៣០០០ម៉ែត្រ (ផ្នែកនារី)

  • លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា​ ថេរវេលា​ ៤៥:០៨.៩៦

  • លេខ២ កីឡា​ការិនី​ កាំង មុយនីន

  • លេខ៣ កីឡា​ការិនី​ សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី