អារម្មណ៍ដូចមិនស្រួល ដល់ពេល​ Shindong តេស្ត ចេញលទ្ធផលថា​កើតកូវីដមែន

  • 2021-11-12 03:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែវិច្ឆិកានេះ Label SJ បានជូនដំណឹង​ថា៖ «Shindong ត្រូវ​បា​នចាត់ជា​បុគ្គលដែល​មាន​ទំនាក់ទំនងជិតស្និទ្ធ​ជាមួយនឹង​អ្នកដែលមាន​ជំងឺកូវីដម្នាក់ដែល​បាន​តេស្តឃើញសញ្ញាវិជ្ជមាន​ ក្រោយមក​គាត់ក៏បានធ្វើតេស្តរហ័ស (PCR) និងទទួល​លទ្ធផល​វិជ្ជមាន​កូវីដនៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រម​ទាំង​រៀបចំ​ធ្វើចត្តាឡីស័ក​ដាច់ដោយឡែកពីគេ»។

ផ្អែក​លើលទ្ធផល​តេស្តពេលនេះ​នេះ រាល់ការងារ​ទាំងអស់របស់ Shindong ត្រូវ​ផ្អាក​សិន។ ចំណែក​សមាជិក​ Super Junior ផ្សេង​ទៀត មិន​មាន​ការ​បង្ហើបថា​មាន​អ្នក​ណា​ប៉ះពាល់ផ្ទាល់ Shindong ទេ ដូច្នេះ​ពួកគេ​ក៏​មិន​ត្រូវការ​ធ្វើតេស្តអ្វី​ដែរ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម