Moto Watch 100 អាចជា​នាឡិកា​វៃឆ្លាតស្រាល​ជាងគេរបស់​ Motorola តម្លៃក៏​ធូរថ្លៃ តែមាន​មុខងារ​សម្បូរបែប

  • 2021-11-16 03:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ និង​ Spec របស់​នាឡិកា​វៃឆ្លាត Moto Watch 100 ត្រូវបាន​លេចធ្លាយ​មុន​ក្រុមហ៊ុន Motorola ប្រកាស​ចេញជាផ្លូវការ​ ក្នុងនោះ​អ្វីដែលគេកត់សម្គាល់​ គឺ​វាអាចនឹង​មាន​ទម្ងន់ស្រាល​ជាងគេបំផុត​ ក្នុងចំណោម smartwatch របស់​ក្រុមហ៊ុននេះ។

Moto Watch 100 ត្រូវគេ​ដឹងថា មាន​អេក្រង់ ១,៣អ៉ីញ កញ្ចក់​ប្រភេទ LCD ដែលមានកម្រិត​បង្ហាញ​រូបភាព​ 360x360P។ ទំហំរបស់វាគឺ 42 x 46 x 11.9 មម និង​ទម្ងន់ត្រឹមតែ ២៩ក្រាម ដែល​អាចក្លាយ​ជានាឡិកាវៃ​ឆ្លាត Motorola ​ស្រាល​ជាងគេ និងមាន​ប៊ូតុង​២ នៅផ្នែកចំហៀង។

Smartwatch នេះ អាចនឹង​បំពាក់​ថ្ម​ដែលមានថាមពល 355mAh និង​មាន​ត្រឹម Bluetooth 5.0 មិនមែន Bluetooth 5.2 ដូចពាក្យចចាមអារ៉ាម​លើកមុនឡើយ ហើយក៏មាន​មុខងារ GPS និង​អាវក្រោះការពារជ្រាប​ទឹកផងដែរ។

ចំពោះ​សេនស័រវិញ Moto Watch នេះ នឹង​មានបំពាក់​ដូចនាឡិកាវៃឆ្លាតដទៃទៀតដែរ រួមមាន សេនស័រ​វាស់ចង្វាក់​បេះដូង, accelerometer, gyroscope, HRM, SP02 និងសេនស័រ ambient light។ ក្រៅពីនេះ វា​ផ្តល់​នូវ​មុខងារ​តាមដាន​ការគេង និង​ការ​រាប់​ជំហាន​។ យ៉ាងណាមិញ គេមិនដឹងថា វាប្រើប្រព័ន្ធប្រតិបត្តិការ WearOS របស់​ Google ឬអត់ទេ។

បើតាម​របាយការណ៍លេចធ្លាយនោះ Moto Watch 100 អាច​ជានាឡិកាឆ្លាតវៃ​ដែល​មាន​តម្លៃ​ធូរថ្លៃ (ប៉ុន្តែមិនបាន​ទម្លាយតម្លៃទេ) តៃ​ផ្តល់​នូវ​អារម្មណ៍ដូចប្រើរបស់ថៃ្ល។ ក្រុមហ៊ុន Motorola នឹងចាប់ផ្តើម​ផលិតនាឡិកាវៃឆ្លាត​នេះ នៅក្នុងខែវិច្ឆិកានេះហើយ ដោយពេលវេលាបញ្ចេញ​លក់​នឹងត្រូវប្រកាស​នាពេលឆាប់ៗខាងមុខ៕

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ សំភី