ស្មានខុសបាត់! ការពិត​ឈីបជំនាន់ថ្មី ​មិន​មែន​ជា Snapdragon 898 ទេ

  • 2021-11-16 06:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Qualcomm នឹង​ប្រកាស​ចេញ​​ឈីប​ជំនាន់​ថ្មី នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែអ្វី​ដែល​គេ​ស្មានខុសនោះ គឺវាពុំមែន​មានឈ្មោះ Snapdragon 898 ដែល​បន្តវេនពីឈ្មោះ Snapdragon 888 នោះទេ។

យោងតាម​ការបង្ហោះ​របស់គណនី​ Digital Chat Station នៅ​បណ្តាញ​សង្គម Weibo ឱ្យដឹងថា ឈីប​ថ្មី​របស់ក្រុមហ៊ុននេះ នឹង​ត្រូវដាក់​ឈ្មោះថា «Snapdragon 8 Gen1»។

​វិបសាយ WCCFtech អះអាងថា ការផ្លាស់ប្តូរឈ្មោះ គឺ​ចង់​បញ្ជាក់​ពីបច្ចេកវិទ្យាខ្ពស់​បំផុត​នៃឈីបជំនាន់ថ្មី ហើយ​ដើម្បីចៀសវាង​ការយល់ច្រលំរវាង ៨៨៨ និង​ ៨៩៨ ដែល​ស្តាប់​មើលទៅ​ស្រដៀងគ្នា ហើយ​ហាក់ដូចជាមិនមាន​អ្វីថ្មី។

គេរំពឹងថា ឈីប​ Snapdragon 8 Gen1 ​នឹងត្រូវ​ធ្វើឱ្យកាន់ប្រសើរ​ចំពោះ​ការគាំទ្រ​ផ្នែក​ក្រាហ្វិក, AI និង​បង្កើនគុណភាពរូបភាព (image processing) ជាដើម។

ជាមួយគ្នានេះ ក្នុងការបំពាក់​នៅលើស្មាតហ្វូន ឈីប Snapdragon 8 Gen1 ត្រូវដំណើរការជាមួយ​ GPU Adreno 730 និង CPU ៣​ជម្រើស ដូចខាងក្រោម៖

-One Kryo 780 core (3.09GHz Cortex-X2)

-Three Kryo 780 cores (2.4GHz Cortex-A710)

-Four Kryo 780 cores (1.8GHz Cortex-A510)៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម