Samsung ប្រកាសចេញ SSD ទំនើបមានប្រព័ន្ធស្កេនខ្ចៅដៃ តម្លៃលក់ចាប់ពី ១២៩ ដុល្លារ
- 2021-11-20 04:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ប្រកាសចេញ SSD ទំនើបមានប្រព័ន្ធស្កេនខ្ចៅដៃ តម្លៃលក់ចាប់ពី ១២៩ ដុល្លារ
ចន្លោះមិនឃើញ
កាលពីពិព័រណ៍ CES ឆ្នាំ ២០២០ ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ប្រកាសចេញនូវប្រភេទ SSD ខ្នាតតូចឲ្យឈ្មោះ 'T7 Touch' ដែលមានចំណុចពិសេសត្រង់ប្រព័ន្ធការពារសុវត្ថិភាព ផ្តល់ទំនុកចិត្តក្នុងការរក្សាទុកឯកសាររបស់អ្នក ទោះអ្នកចៃដន្យធ្វើឲ្យបាត់ឬភ្លេចវានៅកន្លែងណាមួយក៏ដោយ។
T7 Touch ជាម៉ូឌែលអភិវឌ្ឍបន្តពី T5 កាលពីឆ្នាំទៅ ដោយជំនាន់ក្រោយនេះផ្តល់ជូននូវប្រព័ន្ធស្កេនខ្ចៅដៃ (ចុះបានដល់ទៅ ៤ ម្រាមផ្សេងពីគ្នា) និងប្រព័ន្ធ Encryption AES 256-bit ជាមួយនឹងការបន្ថែមកូដសម្ងាត់ចាក់សោឧបករណ៍ទៀតផង។ ល្បឿន Write speed ឡើងដល់ ១ ០០០MB/s ខណៈ Read speed ឡើងដល់ ១ ០៥០MB/s ពោលគឺទ្វេដងបើធៀបនឹងជំនាន់ឆ្នាំ ២០១៩។
អមរន្ធដោត USB-C ទៅ USB-C និង USB-C ទៅ USB-A ដអាចគាំទ្រល្បឿនដំណើរការដល់ទៅ ១០Gbps ជាមួយ USB 3.2 (Gen 2)។
សម្រាប់តម្លៃគឺផ្អែកទៅតាមជម្រើសអង្គផ្ទុកនៃ SSD នីមួយៗ ដោយទំហំ ៥០០GB តម្លៃ ១២៩ ដុល្លារ ទំហំ ១TB តម្លៃ ២២៩ ដុល្លារ និងទំហំ ២TB តម្លៃ ៣៩៩ ដុល្លារ ដាក់លក់លើទីផ្សារក្រៅស្រុកចាប់ពីខែនេះតទៅ៕