កាន់តែពិសេស! ពីកម្មវិធី Starting Up សប្ដាហ៍ថ្មីនេះ ជួបម្ចាស់គេហទំទ័រ SALA Enrollment ចែករំលែកបទពិសោធន៍ល្អៗមិនគួររំលង

  • 2021-11-18 04:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Starting Up សម្រាប់សប្ដាហ៍ថ្មីនេះ ប្រិយមិត្តនឹងទួលបានគន្លឹះថ្មីពីភ្ញៀវកិត្តិយសដែលកំពុងជោគជ័យក្នុងអាជីវកម្មរកស៊ី នឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើមកដល់ភាពជោគជ័យដល់ពេលបច្ចុប្បន្ន។ ដូចនេះកុំភ្លេចនៅក្នុងសប្ដាហ៍ថ្មីនេះ កម្មវិធី Starting Up នឹងមានវាគ្មិនពីលោក លាភ សុខ ម្ចាស់គេហទំទ័រ SALA Enrollment នឹងមកបើកកកាយពីបទពិសោធន៍។

លោក លាភ សុខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងប្រព័ន្ធនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកល ន័រតុន (MBA)។ មានបទពិសោធន៍ជា System Experts ច្រើនជាង ១២ ឆ្នាំលើការងារ IT Business Operation ។ លោក លាភ សុខ បង្កើត SALA Enrollment ដំបូងខែមករា ២០១៩ ដែលគេហទំទ៍័រផ្ដល់សេវាកម្ម ប្រភេទទម្រង់គេហទំព័រថ្មីបំផុតមួយនៅកម្ពុជា ដាក់ឲ្យប្រើឥតគិតថ្លៃទាំងភាសាអង់គ្លេស និងភាសាខ្មែរ រួមមានព័ត៌មានអំពីសាកលវិទ្យាល័យចំនួន និងវិទ្យាស្ថានទាំងអស់ ទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្តនានា។

គេហទំព័រ SALA Enrollment មានបែងចែកជា ៥ ផ្នែក៖ ព័ត៌មានទូទៅ, តម្លៃសិក្សា, កម្មវិធីសិក្សាអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស។ លោក លាភ សុខ ចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។ បំណង ២ គឺទីមួយ ជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញ សិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់ និងទីពីរ (a school management platform) ជួយដល់ វិទ្យាស្ថាន ឬ បណ្ដា សាកលនានា ងាយស្រួលភ្ជាប់ព័ត៌មាននិងទិន្នន័យឲ្យសិស្សចប់ទី១២ ជ្រើសរើស។

ចង់ដឹងថាលោក លាភ សុខ ជួបការលំបាក់រួមជាមួយបទពិសោធន៍ធ្លាប់ជួបប្រទះអ្វីខ្លះ? នឹងមកឆ្លើយសំណួរជាមួយអ្នកសម្របសម្រួលកម្មវិធីដែលជាសហគ្រិនជើងចាស់លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group។ កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក សោម សម្បត្តិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី