អេមហួស! Honda ADV350 ឆ្នាំ២០២២ រាងកាច Option ឡូយៗកប់!

  • 2021-11-24 02:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ ADV350 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដែលវាទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ ព្រមទាំងបំពាក់លក្ខណៈពិសេសៗជាច្រើនទៀតផង។

ម៉ូតូ Honda ADV350 ឆ្នាំ២០២២ ថ្មីនេះ ទទួលបានការឌីហ្សាញរូបរាងកាត់តាមសិស្សច្បង ម៉ូដែល X-ADV750 ប៉ុន្តែមានទំហំតូចជាង ខណៈចង្កៀងមុខ LED និងរបាំងខ្យល់ខាងមុខ របស់វា គឺស្រដៀងទៅនឹងម៉ូដែល ADV150 វិញ។

អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍នោះគឺ ADV350 ឆ្នាំ២០២២ មានបំពាក់បូមផ្កាប់ (upside-down front folk) នៅខាងមុខ ទំហំ ៣៧មីល្លីម៉ែត្រ ដែលផ្តល់នូវចម្ងាយអុក ១២៥មីល្លីម៉ែត្រ។ ក្រៅពីនោះ វាមានបំពាក់ប្រព័ន្ធហ្វ្រាំង Dual-Channel ABS System និង ហ្វ្រាំងឌីស ផងដែរ។

ម៉ូតូ Honda ADV350 ឆ្នាំ២០២២ ត្រូវបានផលិតដោយផ្អែកតាមម៉ូដែល Forza 350 ដូច្នេះវាក៏ប្រើម៉ាស៊ីនដូចជាគ្នាដែរ ពោលគឺជាប្រភេទ eSP+ ទំហំ ១ស៊ីឡាំង មានចំណុះ ៣៣០សេសេ។

បន្ថែមពីមុខងារខាងលើ ម៉ូតូប្រភេទអូតូនេះក៏មានមុខងារមួយចំនួនទៀត ដូចជា HSTC System ឬ Honda Selectable Torque Control, ប្រព័ន្ធ Smart Key, កុងទ័រឌីជីថល អាចភ្ជាប់ជាមួយទូរសព្ទតាមរយៈ Bluetooth និង មុខងារបញ្ជាដោយសំឡេង Honda Smartphone Voice Control System ទៀតផង។

យ៉ាងណាមិញ តម្លៃ និងកាលបរិច្ឆេទចេញលក់របស់ម៉ូតូ Honda ADV350 ឆ្នាំ២០២២ នៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

អត្ថបទ៖ សេង ឡុង