២០២២ តើអនាគត Galaxy Note ទៅជាយ៉ាងណា? អាចចេញស៊េរីថ្មីឬអត់?

  • 2021-11-26 02:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល Note ជាស្មាតហ្វូនប្រើប៊ិចពេញនិយមមួយរបស់ Samsung ប៉ុន្ដែវាបានក្រុមហ៊ុនផ្អាកចេញស៊េរីនៅ ឆ្នាំ២០២១ ដោយថានឹងបញ្ចេញស្មាតហ្វូនថ្មីពីត្រកូលតែមួយនៅឆ្នាំក្រោយ។ ប៉ុន្ដែរបាយការណ៍ចុងក្រោយមួយដែលចេញមកពី ប្រទេសកូរ៉េខាងត្បូង ផ្តល់យោបល់ផ្សេងពីនេះ។

Samsung ហាក់ដូចជាដកត្រកូល Note ទាំងស្រុងចេញពីផែនការផលិតផលតែម្ដង នៅឆ្នាំ២០២២ ខាងមុខ ហើយមូលហេតុចម្បងគឺសន្ទុះលក់ស្មាតហ្វូនអេក្រង់បត់ ខ្ពស់ជាងត្រកូល Note។

របាយការណ៍លក់បង្ហាញថា Galaxy Note 10 និង Note 20 ទទួលបានការបញ្ជាទិញប្រហែល ១២,៧ និង ៩,៧លានគ្រឿង ក្នុងឆ្នាំ២០១៩ និង ២០២០ ខណៈដែល Galaxy Z Fold តែមួយលក់កើនឡើងដល់ទៅ ១៣លានគ្រឿងឯណោះ។

លើសពីនេះ មានការរាយការណ៍ថា Samsung កំពុងបញ្ឈប់ការផលិត Galaxy Note 20 និង Note 20 Ultra នៅឆ្នាំ២០២២ ខណៈស្មាតហ្វូននេះទើបមានអាយុលើស ១ឆ្នាំ បន្ដិចប៉ុណ្ណោះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី