ត្រៀម​អាវរងាក្រាស់ៗ! តំបន់របស់​កម្ពុជាចំនួន៣ នឹងចុះត្រជាក់ខ្លាំង​ត្រឹមជាង ១០អង្សារប៉ុណ្ណោះ!

  • 2021-11-30 01:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវរងាចូលមកដល់ហើយ គ្រប់គ្នាមិនថា នៅភ្នំពេញរឺនៅតាមបណ្តាខេត្តនោះទេ ត្រៀមអាវរងាដើម្បីពាក់ការពារខ្លួនឲ្យមានកំដៅក្នុងការទប់ទល់នឹងភាពត្រជាក់។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ ºC

  • អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។

២.បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ ºC

  • ក្នុងនោះ ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា

អាចចុះដល់ ១៥°C ។

៣.តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

  • អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ ៕

អត្ថបទដោយ ៖ Su In