ហូឡង់ រកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី "អូមីក្រុង” ក្នុងចំនួនដែលគួរឱ្យព្រួយបារម្ភ

  • 2021-11-30 02:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហូឡង់ បានប្រកាសថាខ្លួនបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ទៅលើអ្នកដំណើរចំនួន ១៣នាក់ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

មនុស្សទាំង ១៣នាក់ ដែលវិជ្ជមានវីរុសកូវីដបំប្លែងថ្មី គឺជាអ្នកដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង មកទីក្រុង Amsterdam ប្រទេសហូឡង់។ ការរកឃើញអ្នកវិជ្ជមានវីរុសបំប្លែងថ្មីនេះ គឺជាការគួរឱ្យព្រួយបារម្ភនិងប្រឈមខ្លាំងសម្រាប់ប្រទេសដែលនៅទ្វីបអឺរុ៉ប ក៏ដូចជាប្រទេសទាំងអស់នៅលើពិភពលោកផងដែរ។

វីរុសកូវីដបំប្លែងថ្មី អូមីក្រុង ត្រូវបានប្រទេសអាហ្រ្វិកខាងត្បូង រាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ សប្តាហ៍មុន។ បន្ទាប់ពីទទួលបានដំណឹងនេះ ប្រទេសជាច្រើននៅលើសកលលោក បានប្រកាសហាមឃាត់អ្នកដំណើរដែលមកពីប្រទេសអាហ្រ្វិកខាងត្បូង ចូលក្នុងប្រទេសខ្លួន​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសប្រភេទថ្មី ដ៏គួរឱ្យព្រួយបារម្ភមួយនេះ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា