Rangnick អាច​នឹង​បន្ត​ប្រើ​ច្បាប់​​តឹងរ៉ឹង​​​មួយ​នេះនៅ Man Utd លើ​កីឡាករ​ទាំង​អស់

  • 2021-11-30 03:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo និង​កីឡាករ​​របស់ Manchester United ទាំង​អស់​អាច​នឹង​ត្រូវ​ទុក​រថយន្ត​ទំនើប​របស់​ពួក​គេ​ចោល ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី Ralf Rangnick។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​៦៣​ឆ្នាំ​​ធ្លាប់​បង្ខំ​ឲ្យ​កីឡាករ​របស់ RB Leipzig ទាំង​អស់​ប្រើប្រាស់​រថយន្ត​ដែល​ Sponsor របស់​ក្លឹប​ផ្ដល់​ឲ្យ​ដើម្បី​ជិះ​មក​ហ្វឹកហាត់។ ហើយ​ការ​មក​ដល់​នា​ពេល​ថ្មី​ៗ​នេះ​ លោក Rangnick អាច​នឹង​បន្ត​ប្រើ​ច្បាប់​​ខាង​លើ​​នៅ Man Utd លើ​កីឡាករ​ទាំង​អស់។

Chevrolet នៅ​តែ​ជា​ដៃ​គូ​សហការ​​ផ្លូវការ​ជាមួយ Man United ត្បិត​តែ​​បាន​ដក​ឡូហ្គោ​ធំ​នៅ​លើ​អាវ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Ronaldo ជា​កីឡាករ​ដែល​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​ក្នុង​ក្លឹប​បិសាច​ក្រហម។ ថ្មី​ៗ​នេះ​ គេ​ទើប​តែ​ទិញ​រថយន្ត Bentley Flying Spur តម្លៃ​២៥​ម៉ឺន​ផោន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី