អីយ៉ា!​ សាន​ សៅយ៉ាន់​ ចង់​ឲ្យ​ សុខ​ រិទ្ធ​ ប៉ះ​ ប៊ុនសិទ្ធ​ ម្ដង​ទៀត​តែ​វ៉ៃ​៥៤​គត់​ថ្លឹង​ព្រឹក​វ៉ៃ​ល្ងាច​

  • 2021-11-30 09:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ លោក​ សាន​ សៅយ៉ាន់​ ប្រកាស​ថា​ចង់​ឲ្យ​ សុខ​ រិទ្ធ​ ប៉ះ​ ពេជ្រ​ ប៊ុនសិទ្ធ​ ម្ដង​ទៀត​លក្ខណៈ​គុន​ខ្មែរ​ ទម្ងន់៥៤ វ៉ៃ៥ទឹក ​ថ្លឹង​ព្រឹក​វ៉ៃ​ល្ងាច​នៅ​កម្មវិធី​គូបូតា​ ឯ​សង្វៀន​បាយ័ន​តែ​ម្ដង។​

រូបភាពហ្វេសបុក Town Sport

លោក​ សាន​ សៅយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ ដូច​ទៅ​និង​ការ​បក​ស្រាយ​រួច​ហើយ​ការ​ប្រកួត​របស់​ សុខ​ រិទ្ធ​ ប៉ះ​ ពេជ្រ​ ប៊ុនសិទ្ធ​ នៅ​សង្វៀន​ TOWN ​គឺ​ជំនួស​គេ​នោះ​ទេ​ ខណៈ​កូន​សិស្ស​របស់​លោក​មិន​បាន​ហាត់​ពេញ។​ មួយ​វិញ​ទៀត​ សុខ​ រិទ្ធ​ វ៉ៃ​គីឡូ​តូច​តាំង​ពី​ដើម​គឺ​៥១-៥២​ប៉ុណ្ណោះ​ឯង​ ដល់​ទៅ​ប៉ះ​ជា​មួយ​ ប៊ុនសិទ្ធ​ គឺ​ធំ​ហើយ​សម្រក់​ចុះ​មក​៥៤​វិញ​ទៀត។​ ការ​ប្រកួត​ទៀត​សោត​លក្ខណៈ​ Mas Fight ​១ទឹក​៩នាទី​ និង​រុំ​អំបោះ​ឆៅ​វា​រឹតតែ​អំណោយ​ផល​ដល់​ ប៊ុនសិទ្ធ​ ហេតុ​នេះ​ការ​ទប់​ដល់​ចប់​នេះ​វា​ល្អ​ទៅ​ហើយ។​

រូបភាពហ្វេសបុកលោក សៅយ៉ាន់

គ្រូ​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​លោក​ចង់​ឲ្យ​ សុខ​ រិទ្ធ​ ប៉ះ​ ប៊ុនសិទ្ធ​ ម្ដង​ទៀត​ ប៉ុន្តែ​ជា​ការ​ចាប់​គូ​ឲ្យ​ជួប​លក្ខណៈ​គុន​ខ្មែរ​ ទម្ងន់​៥៤​គីឡូក្រាម​គត់ វ៉ៃ​៥ទឹក​ ដោយ​ថ្លឹង​ព្រឹក​វ៉ៃ​ថ្ងៃ​ ឬ​ល្ងាច​ បើ​អាច​នៅ​គូបូតា​តែ​ម្ដងទៅ។​

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ រិទ្ធ​ គឺ​ស្មើ​ពិន្ទុ​អ្នក​ប្រដាល់​ ពេជ្រ ​ប៊ុនសិទ្ធ​ ក្នុង​កម្មវិធី​ប្រដាល់​ Mas Fight​ ១ទឹក​៩នាទី​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។ គូ​នេះ​ដែរ​ក៏​មាន​ការ​លើក​ឡើងច្រើនអំពីការ​ថយ​ពេក​របស់​ សុខ រិទ្ធ អំឡុងប្រកួតនោះ៕​

អត្ថបទ៖ នួន ស៊ីណា​