Premier League ប្រកាស​បេក្ខភាព​អាច​ឈ្នះ​ ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា​​

  • 2021-12-03 12:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ប្រកាស​មុខ​អ្នក​ចាត់​ការ​ទាំង​៣រូប​ ដែល​អាច​ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​វិច្ឆិកា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

ខាង​ក្រោម​នេះ​ជា​អ្នក​ចាត់​ការ​ទាំង​៣រូប​ ដែល​អាច​ទទួល​បាន​ពាន​មួយ​នេះ​៖

  • លោក​ Steven Gerrard៖ អ្នក​ចាត់​ការ​របស់​ក្លឹប​ Aston Villa រូប​នេះ​ដឹក​នាំ​ឈ្នះ​២ប្រកួត​ ចាញ់​១ប្រកួត​ ក្នុង​ខែ​មុន​។

  • លោក​ Pep Guardiola៖ អ្នក​ចាត់​ការ​របស់​ក្លឹប​ Manchester City​ រូប​នេះដឹកនាំ​ឈ្នះទាំង​ប្រកួត​តែ​ម្ដង​ ក្នុង​ខែ​កន្លង​ទៅ​នេះ​។

  • លោក​ Jurgen Klopp៖ អ្នក​ចាត់​ការ​របស់​ក្លឹប​ Liverpool រូប​នេះ​ដឹកនាំ​ឈ្នះ២ប្រកួត ចាញ់១ប្រកួត​ ក្នុង​ខែ​មុន​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​លទ្ធផល​អ្នក​ឈ្នះ​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​ ដោយ​អ្នក​គាំទ្រ​នៅ​អាច​បោះ​ឆ្នោត​គាំទ្រ​លើ​អ្នក​ចាត់​ការ​ដែល​ខ្លួន​ពេញ​ចិត្ត​រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​ខាង​មុខ​៕

ចុច​ទី​នេះ​ ដើម្បី​ធ្វើ​ការ​ចូល​រួម​បោះ​ឆ្នោត​ ជ្រើស​អ្នកចាត់​ការ​ដែល​ពេញ​ចិត្ត

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី