ត្រៀមដើរលេងចុងឆ្នាំនេះ! មើលនែ...ផ្លូវក្នុងក្រុងសៀមរាបរួចរាល់បណ្ដើរៗហើយ

  • 2021-12-06 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាច្រើនខ្សែនៅតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ត្រូវបានកែលម្អ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ កាន់តែរីករាយជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួនមកកាន់ដែនដីអច្ឆរិយរបស់កម្ពុជានេះ ។ ទេសភាពព្រៃឈើតូចធំ ចោលម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ការរៀបចំសួនច្បារនៅតាមទីសាធារណ កាន់តែបង្កើនសម្រស់ទ្វេដងលើ​ផ្លូវនៅតំបន់អង្គរនេះ កាន់តែស្អាតទាក់ទាញក្រសែភ្នែកទេសចរគយគន់មិនចេះជិនណាយ ពិសេសងាយស្រួលធ្វើដំណើរកម្សាន្តនាចុងឆ្នាំខាងមុខនេះផងដែរ។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងដែរថា ផ្លូវបេតុងមួយខ្សែ មានប្រវែង៥០០ម៉ែត្រ ទទឹង៦ ម៉ែត្រ ស្ថិតក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សាងសង់ឡើងដោយប្រើប្រាស់មូលនិធិសង្កាត់ឆ្នាំ២០២១ របស់រដ្ឋបាលសង្កាត់ស្វាយដង្គុំ ត្រូវបានសាងសង់រួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនដល់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា វឌ្ឍនភាពផ្លូវ មួយចំនួនក្នុងចំណោមផ្លូវទាំង ៣៨ ខ្សែរ ដែលកំពុងស្ថាបនា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងរួចរាល់ ជាបន្តបន្ទាប់ហើយ និងរួមចំណែកលើកកម្ពស់ដល់សោភ័ណភាព ក្រុងសៀមរាបផងដែរ ៕

ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី