ប្រូម៉ូ​សិន​ចុះ​ថ្លៃ​ពិសេស! ជួបគ្នានៅផ្សារទំនើបអុីអន ម៉ល សែនសុខ សុីធី ខែធ្នូ លេងល្បែងកម្សាន្តសប្បាយៗ និងឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់

  • 2021-12-08 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សួស្តីអ្នកភ្នំពេញ! ខែ ធ្នូ នេះមានគម្រោងទៅណាដែរ?

ចាំបាច់អីទៅឆ្ងាយ នៅក្នុងក្រុងកម្មវិធីសប្បាយនាខែ ១២នេះដើរលេងយកទៅណាមិនអស់។ ជាពិសេសសម្រាប់មិត្តនារីៗ និងម៉ាក់ៗចូលចិត្ត ​Shopping​ ចង់នាំកូនមកកម្សាន្តនៅផ្សារទំនើប កុំភ្លេច មកលេងនៅផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី។

សារ៉េថ្ងៃទុកឱ្យហើយទៅ? បានទាំងសប្បាយ បានទាំងរង្វាន់? ព្រោះថាលោកអ្នកគ្រាន់តែមានវិក្កយបត្រក្នុងដៃចាប់ពី ១៥ ដុល្លារឡើងទៅ អាចចូលរួមក្នុងការលេងហ្គេម Puzzle Santa សម្រាប់លោកអ្នកដែលមាន វិក្កយប័ត្រទិញឥវ៉ាន់ ចាប់ពី ៣០ដុល្លារឡើងទៅ អាចចូលរួមធ្វើ DIY នំ Gingerbread សម្រាប់កម្មវិធីបុណ្យណូអែល។

នាំកូនៗ របស់លោកអ្នកមកញ៉ាំអាហារ លេងហ្គេមសប្បាយៗ ព្រមទាំងបានទិញទំនិញបញ្ចុះតម្លៃច្រើនប្រភេទក្នុងកន្លែងតែមួយ បង្កើតអនុស្សាវរីយ៍ជុំគ្នានាពេលចុងឆ្នាំណា៎។

កម្មវិធីលេងហ្គេមនេះ គឺមានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១១ និង ១២ខែធ្នូ ឆ្នាំ ២០២១ ដែលមានទីតាំងស្ថិតនៅជាន់ទី​១ នៅខាងមុខបញ្ឈរព័ត៌មាន។​

កាន់តែពិសេសទៅទៀតនោះ ដើម្បីអបអរក្នុងឱកាសពិសេសសម្រាប់រដូវកាលបុណ្យណូអែល ផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី នឹងមានដាក់លក់ទំនិញពីហាងល្បីៗ ក្នុងកម្មវិធី Christmas Pop Up Store នឹងមានចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១នេះ ដែលមានទីតាំងស្ថិតនៅ Carpet Area ជាន់ផ្ទាល់ដី លោកអ្នកនឹងរីករាយជាមួយការជាវទំនិញជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យ ពីហាងទំនិញ ហាងអាហារ ហាងសម្លៀកបំពាក់ និងហាងលក់ទំនិញ។ល។

ជាក់ស្ដែង ហាងទំនិញពីហាងល្បីជាច្រើន នឹងដាក់បង្ហាញក្នុងកម្មវិធី Christmas Pop Up Store រួមមាន៖ Daiso, Remax, T-shop, Levis, IBC, Toys and Me, និង Megadis។

រីករាយចុងឆ្នាំ ទិញទំនិញឱ្យសប្បាយដៃម្ដង ទាន់មានឱកាសប្រូម៉ូសិនច្រើន។

កាន់តែលម្អិត ពីទីតាំងបន្ថែម លោកអ្នកអាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី