សម្រាប់ខួបស្នេហាគម្រប់ ៨ឆ្នាំ Kimberley ខំដេកគិតថា Mark សុំរៀបការ តាមពិតទទេដដែល
- 2021-12-08 04:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់ខួបស្នេហាគម្រប់ ៨ឆ្នាំ Kimberley ខំដេកគិតថា Mark សុំរៀបការ តាមពិតទទេដដែល
ចន្លោះមិនឃើញ
ថ្មីៗនេះ Kimmy Kimberley បានចូលរួមកម្មវិធីមួយ និងបានផ្ដល់បទសម្ភាសជាមួយនឹងក្រុមអ្នកសារព័ត៌មានពីដំណើរកម្សាន្តរបស់នាងជាមួយនឹង Mark Prin សម្រាប់ថ្ងៃខួបគម្រប់ ៨ឆ្នាំនៃ ចំណងស្នេហារបស់ពួកគេ។
តារាស្រីរូបនេះបានបង្ហើបថា ដំណើរកម្សាន្តលើកនេះពិតជារីករាយណាស់ អត់មានភ្លៀងធ្លាក់ជោគជាំទេ ហើយសមុទ្រវិញស្អាតខ្លាំងបំផុត។
Kim នៅបានឲ្យដឹងទៀតថា ពេលនោះនាងស្មានតែ Mark Prin សុំនាងរៀបការទៅហើយ ដោយសារបរិយាកាស និងគ្រប់យ៉ាងដែលបានរៀបចំពិតជាផ្អែមល្ហែមខ្លាំង។ ប៉ុន្តែធាតុពិត Mark មិនបាននិយាយអ្វីទាំងអស់។
ទោះជាយ៉ាងណា គេនៅចាំបានថា Mark ធ្លាប់បានប្រាប់អ្នកសារព័ត៌មានដែរថា លោកនឹងត្រៀមខ្លួនរួចរាល់ ១០០ភាគរយ ដើម្បីសុំ Kim រៀបការនៅ ២ឆ្នាំក្រោយ។ ឯ Kim វិញបានឲ្យដឹងដែរថា នាងក៏ត្រូវការពេលបន្តិចដែរ ដូច្នេះ ២ឆ្នាំទៀតសម្រាប់នាងមិនយូរទេ។
ពេលសួរថា តើវិធីសុំរៀបការបែបណាដែលនាងចង់បាន? Kimberley តបថា នាងមិនត្រូវការការសុំរៀបការលក្ខណៈហ៊ឹកហ៊ាក់អ្វីពេកឡើយ ព្រោះការដែលសំខាន់គឺ ចិត្តនិងបេះដូងរបស់ពួកគេទាំង ២ទៅវិញទេ៕