ស្មានមិនដល់! ជីវិត​កាល​ចាប់​ផ្តើម​ដំបូងរបស់សេដ្ឋី​បច្ចេកវិទ្យា ៧ រូប​ បច្ចុប្បន្នខុស​គ្នា​ដាច់​ដូច​មេឃ​ និង​ដី

  • 2021-12-09 08:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​កំពុង​រស់​នៅ​ក្នុង​យុគសម័យ​ដែល​មិន​ចាំ​បាច់​តែ​មាន​អាណាព្យាបាល​សម្បូរ​ទ្រព្យ​ហៀរហូរ​ដើម្បី​ក្លាយ​ជា​សេដ្ឋី ដោយ​បច្ចុប្បន្ន​នេះ​ក្នុង​សកលលោក​សម្រាប់​សិស្ស​និស្សិត​ដែល​មាន​ទេពកោសល្យ​និង​ការ​ខិតខំ​ប្រឹងប្រែង​ហើយ​អាច​បង្កើត​អ្វី​ដែល​ថ្មី​ និង​មាន​ប្រយោជន៍​សម្រាប់​ជីវិត​រស់​នៅ នោះ​ពួក​គេ​នឹង​មាន​ឱកាស​ទទួល​បាន​ជោគជ័យ​យ៉ាងឆាប់រហ័ស​បំផុត។

មិន​ខុស​ពី​ជីវិត​នៃ​ការ​ចាប់​ផ្តើម​ដំបូង​របស់​បុគ្គល​បច្ចេកវិទ្យា ៧ រូប​មុន​ក្លាយ​ឈ្មោះ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លំដាប់​កំពូល តើ​ចំណុច​ចាប់​ផ្តើម​អ្នក​ទាំង​នោះ​បាន​ឆ្លង​កាត់​អ្វី​ខ្លះ?

១.Elon Musk:

Musk ចាប់​សិក្សា​ផ្នែក​សរសេរ​កម្មវិធី​តាំង​ពី​អាយុ ៩ ឆ្នាំ លុះ​ដល់​វ័យ ២៨ ឆ្នាំ​លោក​បាន​លក់​អាជីវកម្ម​ខ្នាត​តូច (Startup) ក្នុង​តម្លៃ ៣០៧ ដុល្លារ។ ឈាន​ដល់​វ័យ ៣០ ឆ្នាំ​លោក​បង្កើត​បាន PayPal មុន​រំលង​ពីរ​ឆ្នាំ​ទៅ​ចាប់​បង្កើត​ក្រុមហ៊ុន Tesla Motors។ បច្ចុប្បន្ន​លោក​មាន​វ័យ ៤៧ ឆ្នាំ​ហើយ​ដោយ​ជោគជ័យ​ខ្លាំង​បំផុត​ក្នុង​ផ្នែក​វិស្វកម្ម សហគ្រិន និង​ជាប់​ឈ្មោះ​ជា​សេដ្ឋី​មួយ​រូប​ថែម​ទៀត​ផង។

២.Bill Gates:

កុមារភាព​របស់ Gates មិន​មែន​ជា​ក្មេង​ពូកែ​សិក្សា​ក្នុង​សាលា​ដូច​គេ​ឡើយ ប៉ុន្តែ​ដោយ​ចិត្ត​ជម្នះ​មិន​បោះបង់ ព្រម​ទាំង​មាន​ចិត្ត​ស្រលាញ់​ផ្នែក​សរសេរ​កម្មវិធី ដល់​វ័យ ២១ ឆ្នាំ​លោក​បាន​ចាប់​ដៃ Paul Allen បង្កើត​ចេញ​ជា Microsoft។ ក្នុង​ឆ្នាំ ២០១៨ ឈរ​នៅ​លំដាប់​ទី ៧ ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​បន្ទាប់​ពី Vladimir Putin, Donald Trump និង The Pope។ នេះ​បើ​យោង​តាម​របាយការណ៍​ពី Forbes។

៣.Larry Page និង Sergey Bin:

នៅ​ឆ្នាំ ១៩៩៥ បុរស​មាន​ទេពកោសល្យ ២ រូប​បាន​ជួប​គ្នា​នៅ​ដំណើរ​ចុះ​កម្មសិក្សា​ក្នុង​សកលវិទ្យាល័យ Standford ហើយ​បាន​ជជែក​ពិភាក្សា​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ។ មិន​យូរ​ប៉ុន្មាន​ក៏​មាន Project លេច​មុខមាត់​ឡើង​នា​ឆ្នាំ ១៩៩៨ នោះ​គឺ​ការ​បង្កើត​ចេញ​ក្រុមហ៊ុន Google Inc.។

៤.Mark Zuckerberg:

មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង ថា​ក្នុង​និស្សិត​វ័យ ១៩ ឆ្នាំ Zuckerberg ធាតុ​ពិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ចិត្ត​សាស្រ្ត​ចេញ​ពី​សកលវិទ្យាល័យ Harvard ហើយ​បែរ​ជា​មក​បង្កើត​ចេញ Facebook។ បច្ចុប្បន្ន​កំពុង​ឈរ​ឈ្មោះ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​លំដាប់​ទី ១៣។

៥.Tim Cook:

សិក្សា​នៅ​សកលវិទ្យាល័យ Albama លោក Cook បាន​ទៅ​ចាប់​តំណែង​ការងារ​ដំបូង​បង្អស់​នៅ​ក្រុមហ៊ុន​កុំព្យូទ័រ IBM ហើយ​ជា​អ្នក​គ្រប់គ្រង​នៅ Compaq និង Intelligentelectronics ជា​ដើម មុន​មក​ចាប់​បម្រើ​ការ​នៅ Apple នា​ឆ្នាំ ១៩៩៨ ហើយ​ក្លាយ​ជា​ដៃស្តាំ​របស់ Steve Jobs និង​មាន​ឈ្មោះ​ជា CEO ទល់​បច្ចុប្បន្ន។

៦.Susan Wojcicki:

ជា​គំរូ​នៃ​ស្រ្តី​ទី​មួយ​ក្នុង​លោក​ដែល​ជោគជ័យ​ក្នុង​វិស័យ IT ដោយ​ដំបូង​ Susan ត្រឹម​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ Google ប៉ុន្តែ​ក៏​ជា​បុគ្គល​ម្នាក់​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ Google ទិញ YouTube រហូត​បាន​ឡើង​ជា CEO នៅ​ឆ្នាំ ២០១៤ តែ​ម្តង។

៧.Steve Wozniak:

ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត​តាំង​ពី​អតីតកាល លោក​ធ្លាប់​បង្កើត​ចេញ​ជា​ប្រព័ន្ធ​ទំនាក់ទំនង​សម្រាប់​បន្ទប់​ក្មេង ចំនួន ៦ ដើម្បី​និយាយ​ជជែក​គ្នា​ដោយ​មិន​បាច់​តម្រូវ​ឲ្យ​ដើរ​ចេញ​មក​ខាង​ក្រៅ។ ២០ ឆ្នាំ​ក្រោយ​មនុស្ស​ដដែល​នេះ​ជា​អ្នក​ជួយ Steve Jobs បង្កើត​បាន​កុំព្យូទ័រ Apple៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី