Gerrad សប្បាយ​ចិត្ត​ខ្លាំង​ ត្រលប់​ទៅ​ Anfield ប្រកួត​តទល់​នឹង​ Liverpool

  • 2021-12-10 13:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Steven Gerrard អ្នកចាត់ការ​ក្លឹប​ Aston Villa បាន​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​សប្បាយ​ចិត្ត​ខ្លាំង​ ដែល​បាន​ត្រលប់​ទៅ​ Anfield ទៅ​ប្រកួត​តទល់នឹង​ក្លឹប​ Liverpool នៅ​ថ្ងៃ​ស្អែក​នេះ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ខាង​លើ​នេះ​ អតីត​កីឡាករ​ ក៏​ដូច​អតីត​គ្រូ​ក្រុមថ្នាល​ជា​ច្រើន​ឆ្នាំ​របស់​ Liverpool រូប​នេះ​បាន​លើក​ឡើងថា​​ ការ​ប្រកួត​ខាង​លើ​នឹង​មាន​សំឡេង​ស្រែក​ហូរ​ច្រើន​ ដោយ​ការ​ប្រកួត​នេះ​ លោក​​សប្បាយ​ចិត្ត​មែន​ទែន​ ដោយបាន​ត្រលប់​ទៅ​ទី​នោះ​ ម្នាក់ៗ​នឹង​ស្គាល់​លោក​ ព្រោះ​លោក​ជា​ក្មេង​នៅ​ទី​នោះ​រាប់​ឆ្នាំ​។

យ៉ាង​ណា​អ្វី​លោក​ក៏​បាន​និយាយ​ផង​ដែរ​ អ្វី​ដែល​លោក​ផ្ដោត​លើ​នៅ​ថ្ងៃ​ស្អែក​ គឺ​នឹង​ធ្វើ​យ៉ាង​ណា​តទល់​នឹង​ក្លឹប​ Liverpool ដែល​មាន​កីឡាករ​ល្អ​ៗ និង​អ្នក​ចាត់​ការ​ខ្លាំង​នេះ​ឲ្យ​អស់​លទ្ធភាព​។

សូម​រំលឹក​ផង​ដែរ​ថា​ អាជីព​ជា​កីឡាករ​ ក៏​ដូច​ជា​គ្រូ​ក្រុម​ថ្នាល​ឲ្យ​ Liverpool បើ​គិត​រួម​គ្នា​ជិត​២០ឆ្នាំ​ឯ​ណោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦មក រហូត​ដល់​ឆ្នាំ​២០១៨។ លុះ​នៅ​ក្នុង​ខែ​មុន​ ឆ្នាំ​នេះ​លោក​ ក៏​ត្រូវ​បាន​ Aston Villa ទាក់ទង​មក​ដឹក​នាំ​នៅ​ក្នុង Premier League នេះ​តែ​ម្ដង​៕

ប្រភព៖ ESPN FC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី