អារម្មណ៍ពិត វ៉េត សុវណ្ណនាថ មុនហោះទៅរស់នៅសហរដ្ឋអាមេរិកស្អែកនេះ
- 2021-12-13 01:22:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍ពិត វ៉េត សុវណ្ណនាថ មុនហោះទៅរស់នៅសហរដ្ឋអាមេរិកស្អែកនេះ
ចន្លោះមិនឃើញ
កីឡាករដែលក្រសោបបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យបាល់ទះក្រៅផ្លូវការ វ៉េត សុវណ្ណនាថ នឹងចាកចេញពីប្រទេសកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោយបានរៀបចំបំពេញឯកសារ និងសម្ភាសន៍ជាប់រួចរាល់មក។
មុនលាពីប្រទេសកំណើតកីឡាករសហស្សនាមប្ដូរចង្កេះលើអាកាស បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនលើក្រុមគ្រួសារនិងកីឡា ដែលធ្វើឱ្យគេមានភាពល្បីល្បាញរហូតដល់បច្ចុប្បន្ន។
ដៃគូចាក់ទឹកមិនលេចរបស់សឺវីសឥតស្រមោលម៉ាប់ឆ្វេង បានលើកឡើងលើផេកផ្លូវការរបស់ខ្លួនថា ៖«លាហើយពុកម៉ែបងប្អូនជាទីស្រលាញ់ អរគុណខ្លាំងណាស់សម្រាប់ការស្រលាញ់ចូលចិត្តខ្ញុំបាទសុវណ្ណនាថ ដើម្បីអនាគតខ្ញុំត្រូវបែកពីប្រពន្ធកូន ជាពិសេសកីឡាដែលខ្ញុំស្រលាញ់ទៅរស់នៅសហរដ្ឋអាមេរិក តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែព្យាយាមលេងកីឡាអោយបានច្រើន មិនអោយភ្លេចទេព្រោះខ្ញុំស្រលាញ់វា #បាល់ទះ»។
គួរបញ្ជាក់ថា ស្មាត់មានដើមកំណើតមកពីខេត្តកណ្ដាលទទួលបានការគាំទ្រ និងគោរពស្រលាញ់យ៉ាងខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទះ។ មិនថានៅទីណាឡើយឱ្យតែមានក្រុមដាវញីឈ្មោលប្រកួត ទីនោះដឹងតែមានអ្នកទស្សនាទៅគាំទ្រភ្លូកទឹកផ្លូកដីសឹងរកកន្លែងឈរនិងអង្គុយគ្មាន៕