Ahn Bo Hyun ត្រូវឡើងជាតួឯកសម្ដែងជាមួយ YoonA ក្នុងរឿងថ្មី ក្រោយ Kim Seon Ho ត្រូវបានដកចេញ
- 2021-12-14 03:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ahn Bo Hyun ត្រូវឡើងជាតួឯកសម្ដែងជាមួយ YoonA ក្នុងរឿងថ្មី ក្រោយ Kim Seon Ho ត្រូវបានដកចេញ
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍ថា Ahn Bo Hyun ត្រូវបានជ្រើសជាតួឯក ជំនួសតំណែង Kim Seonho នៅក្នុងរឿង «2PM Date» ជាមួយនឹង YoonA (Girls’ Generation)។
យោងតាមការចេញផ្សាយរបស់ Sport Donga បានឲ្យដឹងថា Ahn Bo Hyun នឹងស្នងតំណែងជាតួឯក បន្ទាប់ពី Kim Seon Ho ត្រូវដកចេញពីក្រុមការងារផលិត ដោយសារតែអាស្រូវទាក់ទងនឹងជីវិតពិតរបស់លោក។
ចំណែក YoonA វិញនឹងដើរតួជានារីម្នាក់ដែលរស់នៅផ្ទះតែមួយជាមួយនឹង Ahn Bo Hyun ប៉ុន្តែនៅជាន់ទីមួយ ហើយនាងជាមនុស្សម្នាក់ដែលមានអាថ៌កំបាំងបំផុត។
ទាក់ទងនឹងពេលចេញផ្សាយវិញ គឺអាចនឹងចាប់បញ្ចាំងនៅរដូវផ្ការីក ឆ្នាំ២០២២៕