ប្លែក៣៦០ដឺក្រេ! សួនច្បារមុខក្រសួងការពារជាតិកែលម្អរួចរាល់ អាចទៅកម្សាន្តវិញបានហើយ

  • 2021-12-14 09:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងនៃការកែលម្អរសួនច្បារនៅខាងមុខអគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើការកែសម្រួលរួចរាល់ស្រេច១០០ភាគរយហើយ នឹងបើឲ្យសាធារណជនចូលលេងកម្សាន្តជាផ្លូវការបានធម្មតាវិញហើយចាប់ពីពេលនេះតទៅ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាថ្ងៃទី១៤ ធ្នូ ២០២១នេះ។

តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង ៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ។ សួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន ។ ដូចនេះបងប្អូនប្រជាពលរដ្ឋ អាចចូលរួមទៅកម្សាន្តលំហែរអារម្មណ៍ ហាត់ប្រាណ លេងកីឡាផ្សេង រាំលេងកម្សាន្តបានវិញហើយ នៅសួនច្បារថ្មីនេះទាំងអស់គ្នា ។

គម្រោងកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការកែសម្រួលឡើងវិញ ដើម្បីរួមនឹង ពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពាជាតិ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១ ខាងនេះ។

សូមជម្រាបថា សួនច្បារនេះបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច ។ តែពេលនេះយើងបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០ភាពហើយ។ សួនច្បារថ្មីនេះអាចឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។ ជាមួយគ្នានេះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសំអាតនៅសួនច្បារថ្មីនេះទាំងអស់គ្នានិងសូម កុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សីឬដាក់បាស់ហាត់ប្រាណ រាំលេងកំសានបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ដើមផ្កា ដើម្បីជាប្រយោជន៍រួមផងដែរ៕

ប្រភព៖ មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ

អត្ថបទដោយ៖ ស៊ូ អីន