នេះមូលហេតុវិមានកីឡដ្ឋានមរតកតេជោ មានរាងជាសំពៅ
- 2021-12-18 04:46:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះមូលហេតុវិមានកីឡដ្ឋានមរតកតេជោ មានរាងជាសំពៅ
ចន្លោះមិនឃើញ
នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការបើកសម្ពោធវិមានកីឡដ្ឋានមរតតេជោ ដែលជាកីឡដ្ឋានទំនើបផុតលេខនៅកម្ពុជា។
ការសម្ពោធកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់នេះ ក៏មានវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។ ដោយក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍ថានេះជាជំនួយរបស់មិត្តចិនធំបំផុត បើធៀបជាមួយជំនួយផ្សេងៗទៀតជាច្រើនដែលមិត្តចិនជួយដល់កម្ពុជា។ ដោយវិមានកីឡដ្ឋានមួយនេះ សាងសង់លើផ្ទៃដីជាង១៦ហិកតា និងអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់។ វាក៏ជាកន្លែងស្ដង់ដារអន្ដរជាតិ អាចរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្ដរជាតិបានផងដែរ។ ដោយចំណាយប្រាក់សាងសង់ប្រមាណជា១៦០លានដុល្លារអាមេរិកឯណោះ។
សម្រាប់គំរូដែលមានរាងជាសំពៅនេះ ត្រូវបានសម្ដេចតេជោ បញ្ជាក់ច្បាស់ៗថាដោយសារតែកន្លងមកកម្ពុជាមានទំនាក់ទំនងជាមួយមិត្តចិនជាយូរមកហើយតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។ ដូច្នេះការធ្វើកីឡដ្ឋានរាងជាសំពៅនេះគឺដើម្បីរំលឹកដល់ទំនាក់ទំនងនេះហើយ។ មួយវិញទៀត វាក៏ជាការភ្ជាប់ទំនាក់ទំនងតាមគំនិតខ្សែក្រវ៉ាត់និងផ្លូវសូត្រសតវត្សទី២១ផងដែរ៕