គន្លឹះមួយចំនួន បង្កើនសុវត្ថិភាពលើគណនី Facebook របស់អ្នកកុំឲ្យគេលួចចូលប្រើបាន!

  • 2021-12-22 02:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់គណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជន អនាមិក hackerជា​ញឹក​ញាប់ និងបាន​ប្រើប្រាស់​ដើម្បី​ទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ផងដែរ។

ហេតុនេះដើម្បីការពារ និង​បង្កើនសុវត្ថិភាពលើគណនី Facebook របស់អ្នកពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិក សូមបងប្អូនអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖

១. ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។

២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។

៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។

៤. បើក​មុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។

៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (អនុវត្តចំនុចទី២ និងទី៣)។

៦. ប្រេី​ប្រាស់​ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។

៧. រក្សាការសម្ងាត់ នៃលេខទូរសព្ទ និងគណនីអុីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។

៨. ធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ចៀសវាង​នៅពេល​ចុចចូល​ដែល​ធ្វើ​ឲ្យ​ជនអនាមិកទាញយកព័ត៌មានគណនីរបស់​បាន។

៩. ប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ) ដែលគ្មានប្រភពច្បាស់លាស់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី