ម្នាក់ៗលាន់មាត់ «វ៉ោវ» រចនាបទអគារអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទថ្មី ខ្មែរកាត់បារាំងស្កឹមស្កៃនិងអស្ចារ្យណាស់

  • 2021-12-22 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការផ្សាយរបស់ ទំព័រហ្វេសប៊ុកមួយឈ្មោះ Cambodia Development Projects បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងគម្រោងសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី ធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។

ប្លង់លង់នៃគម្រោងសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មីខាងលើនេះ ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ​ ខ្ពស់ត្រដែតស្កឹមស្កៃ ស្អាតប្លែក អស្ចារ្យណាស់។ អគារថ្មីនេះបើតាមការបញ្ជាក់ក្នុងទំព័រ Cambodia Development Projects បានឲ្យដឹងបន្ថែមថា ប្រហែលស្ថិតនៅកប់ស្រូវ ប៉ែកខាងលិចមានបឹង បែរមុខមកទិសខាងកើត ខាងមុខមានផ្លូវ ៣០ម៉ែតភ្ជាប់ពីមហាវិថីឈ្នះៗ រាជធានីភ្នំពេញ ។

ប្លង់អាគារថ្មី អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នេះដែលខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយក្បាច់រចនាបទបែបខ្មែរលាយបញ្ចូលគ្នាជាមួយរចនាបទបារាំង ដោយរចនាបទបែបនេះភាគច្រើនគេឃើញតែងមានសង់ឡើងក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យអាណាព្យាបាលបារាំង។ យ៉ាងណាមិញ ចំពោះព័ត៌មានលំអិតអំពីប្លង់អគារថ្មីនេះ មិនទាន់មានស្ថាប័នពាក់ព័ន្ធណាមួយបង្ហាញអំពីព័ត៌មានលម្អិតឲ្យបានដឹងនៅឡើយទេរហូតមកដល់ពេលនេះ ៕

អត្ថបទដោយ ៖ Su In

អត្ថបទថ្មី