ភ្លេច​ៗ​ខ្លួន មក​មើលតួលេខ​ឥណ្ឌាដែលស្ថិត​នៅលំដាប់ទី​២ ដែល​មាន​អ្នក​ឆ្លង និងស្លាប់ច្រើន​ជាង​គេ​លើ​​លោក!

  • 2021-12-23 02:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺកូវីដ១៩នៅតែជាក្តីព្រួយបារម្ភរបស់មនុស្សជាតិនៅលើពិភពលោក ជាពិសេសគឺឥណ្ឌា បើទោះបីជាខ្លួនបានខិតខំប្រឹងប្រែងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យប្រជាជនហើយក្តីក៏នៅតែមានអ្នកឆ្លងនិងស្លាប់ជាបន្តបន្ទាប់ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ដោយពេលនេះប្រទេសឥណ្ឌាឆ្លងជិត៣៥លាននាក់ទៅហើយ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ Worldometer ដែលជាគេហទំព័រអន្តរជាតិកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺ១៩គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២១។

ឥណ្ឌាគឺជាប្រទេសទីពីរដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ។មកដល់ពេលនេះប្រទេស ឥណ្ឌាមានអត្រាអ្នកឆ្លង កូវីដ១៩ចំនួន ៣៤, ៧៦៣,៣០៥នាក់ ជាសះស្បើយពីជំងឺ ចំនួន ៣៤,២០១, ៩៦៦នាក់ និង ស្លាប់ចំនួន ៤៧៨,៤៦៨នាក់។

សូមជម្រាបថានេះគឺជាអត្រាប្រចាំថ្ងៃខ្ពស់បំផុតដែលកំពុងតែកើតឡើងនៅក្នុងប្រទេសឥណ្ឌា ហើយពេលថ្មីៗនេះ រាដ្ឋាភិបាលក៏បាន ប្រកាសឲ្យពលរដ្ឋត្រៀមខ្លួនប្រយុទ្ធនឹង អូមីក្រុង បន្ទាប់ពីចំនួនអ្នកឆ្លងកើនឡើងយ៉ាងគំហុកជាបន្តបន្ទាប់ ដោយការកើនឡើងករណីអូមីក្រុងបានកើនឡើងជិតពីរដងក្នុងមួយសប្តាហ៍នៅរដ្ឋជាច្រើន។

ប្រភព៖ worldometer   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី