League Cup៖ Arsenal ប៉ះ Liverpool ឯ Chelsea ជួប Spurs

  • 2021-12-23 02:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ Liverpool ខណៈ Chelsea ប៉ះ​ជាមួយ Spurs ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup។

ក្រុម​ទាំង​៤​បាន​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ៖

  • Arsenal ៥-១ Sunderland
  • Brenford ០-២ Chelsea
  • Liverpool ៣-៣ Leicester City (​ឈ្នះ​បាល់​ប៉េណាល់ទី៥-៤)
  • Spurs ២-១ West Ham United

Chelsea ជួប Spurs បាន​រឭក​ដល់​ឆ្នាំ​២០១៥ ពេល​ដែល​ពួក​គេ​​ប៉ះ​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​កាល​នោះ​តោ​ខៀវ​ឈ្នះ ២-០ ក្នុង​កីឡដ្ឋាន Wembley។ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នឹង​លេង​២​ជើង ដោយ​នឹង​ចាប់​ផ្ដើម​លេង​នៅ​ខែ​មករា ឆ្នាំ​ក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី