រថយន្ត ៥ ម៉ូដែល ធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីអតិថិជនអាមេរិកពេញចិត្តបំផុត
- 2021-12-24 02:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត ៥ ម៉ូដែល ធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីអតិថិជនអាមេរិកពេញចិត្តបំផុត
ចន្លោះមិនឃើញ
កន្លងមកទស្សនាវដ្ដី Consumer Reports បានចេញផ្សាយរបាយការណ៍ថ្មី បង្ហាញពីរថយន្ត ៥ ម៉ូដែលដែលអតិថិជននៅសហរដ្ឋអាមេរិកពេញចិត្តជាទីបំផុត។ ការសិក្សាផ្អែកលើការដាក់ពិន្ទុរបស់ម្ចាស់រថយន្ត អំពីបទពិសោធន៍នៃការបើកបរ, ផាសុកភាព, តម្លៃ, រូបរាង, សំឡេង និងប្រព័ន្ធគ្រប់គ្រងអាកាសធាតុ។ ចំណុចចុងក្រោយសំខាន់បំផុត គឺចម្លើយចំពោះសំនួរសួរថាពួកគេនឹងទិញរថយន្តនោះជិះម្ដងទៀតឬអត់។
លទ្ធផលមានដូចខាងក្រោម ៖
១. Tesla Model S
មានអតិថិជន ៩២,៥% និយាយថាពេញចិត្តនឹងទិញរថយន្តនេះជិះម្ដងទៀត។ Model S ក៏ធ្វើឲ្យអតិថិជនពេញចិត្តត្រង់រូបរាង, ផាសុកភាព និងការបើកបរផងដែរ។
២. Porsche 911
ទទួលបានការកោតសរសើរលើការបើកបរ, ផ្ទៃខាងក្នុងមានពោរពេញដោយផាសុកភាព និងមានរូបរាងស្អាត ដែលបណ្ដាលឲ្យអតិថិជន ៩២,១% និយាយថានឹងទិញជិះម្ដងទៀត។
៣. Chevrolet Corvette
មានអតិថិជន ៩១,២% ពេញចិត្តនឹងរថយន្តនេះជាខ្លាំង ជាពិសេសលើបទពិសោធន៍នៃការបើកបរ ហើយយល់ថារថយន្តនេះសមនឹងតម្លៃ។
៤. Lincoln Continental
រចនាបថស្អាតប្លែក, មានបច្ចេកវិទ្យាពិសេសៗ និងមានផាសុកភាព រួមទាំងមានទំហំធំទូលាយ ដែលអាចទាក់ចិត្តអតិថិជនបាន ៩១%។
៥. Ford F-350
មានអតិថិជនមិនតិចជាង ៩០% នោះទេ ដែលហ៊ាននិយាយថានឹងទិញជិះម្ដងទៀត ដោយសារពេញចិត្តនឹងបទពិសោធន៍នៃការបើកបរ រួមទាំងរូបរាងដ៏រឹងមាំរបស់វាផងដែរ៕