អ្នកគ្រប់គ្រង Kim Kardashian និង Nicki Minaj ត្រូវគេសម្លាប់រួចញាត់ចូលឡាន សង្ស័យស្នាដៃសង្សារក្មេង

  • 2021-12-30 06:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៩ ខែធ្នូ (ម៉ោងនៅសហរដ្ឋអាមេរិក) វិបសាយ TMZ បាន​រាយការណ៍ព័ត៌មានក្ដៅគគុកមួយ ដោយ​ឲ្យដឹង​ថា​ សាកសព Angela Kukawski (អ្នកដែល​ត្រូវ​បាន​គេស្គាល់ច្បាស់ថា​ជាអ្នកចាត់ការទូទៅរបស់​តារាល្បីៗមានដូចជា Kim Kardashian និង Nicki Minaj ជា​ដើម) ត្រូវ​បាន​រក​ឃើញក្នុងគូទឡានខាងក្រោយនៅ Simi Valley កាលីហ្វ័រនីញ៉ា។

​បើ​តាមការ​ធ្វើ​កោសល្យវិច័យ​រួច ប៉ូលីស​បាន​ឲ្យដឹង​ថា​ជនរងគ្រោះ មាន​ស្នាមចាក់ និងកាប់ជា​ច្រើនកន្លែងលើខ្លួន ហើយបាន​ស្លាប់នៅអាយុ ៥៥ឆ្នាំ។ ងាក​ទៅថ្ងៃទី២២ ខែធ្នូ Angela ត្រូវ​បានគេ​រាយការណ៍ថា​ បាន​បាត់ខ្លួន ប៉ុន្តែ​រហូតថ្ងៃទី២៩ ខែធ្នូ ស្រាប់តែ​គេ​ប្រទះឃើញសាកសពនាងតែម្ដង។ ភ្លាមៗប៉ូលីស​បាន​ចាប់ខ្លួន Jason Barker មុនគេ (បុរសអាយុ ៣៩ឆ្នាំ) ដែលជា​មិត្តប្រុសរបស់ជនរងគ្រោះ ហើយបុរសម្នាក់នេះ​ហើយដែលគេសង្ស័យ ថា​ជាឃាតករ។

TMZ នៅបាន​​ផ្តល់ព័ត៌មាន​បន្ថែមថា Jason ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​សម្លាប់ Angela នៅ​ផ្ទះ​របស់​នាង​នៅ Sherman Oaks បន្ទាប់​មក​ក៏យក​សពដាក់ចូល​ឡាន ហើយ​បើក​ទៅ​កាន់​ Simi Valley។ ព្រះរាជ​អាជ្ញា​ចោទ​ថា Jason បាន​ប្រើ​កាំបិត និង​កាំភ្លើង ដើម្បី​ប្រព្រឹត្ត​អំពើ​ឃាតកម្មដ៏ព្រៃផ្សៃនេះ​កាល​ពីថ្ងៃទី ២១ ឬ ២២ ខែធ្នូ។ ចំណែកមូលហេតុនៃការសម្លាប់​មិនទាន់មានការបញ្ជាក់នៅឡើយ។

គួរដឹង​ដែរថា Angela Kukawski គឺ​ជាអ្នក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​កំពូល​ម្នាក់​របស់​ហូលីវូដ ដោយ​បាន​ធ្វើការ​ជាមួយ តារាហូលីវូដលំដាប់ A ជា​ច្រើននាក់​ដូចជាគ្រួសារ Kardashian, Nicki Minaj, Kanye West, តារារ៉េប Tupac... បច្ចុប្បន្ន Angela គឺជាអ្នកគ្រប់គ្រងអាជីវកម្មសម្រាប់ Kim Kardashian

Nicki និង Kim

ប្រភព៖ Kenh14