Van Dijk ថា Man City មាន​ឱកាស​ឈ្នះ​ពាន Premier League ច្រើន​

  • 2022-01-03 03:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Liverpool កីឡាករ Virgil van Dijk បាន​និយាយ​ថា Manchester City ​គឺ​ជា​ក្រុម​​អាច​ដណ្ដើម​បាន​ពាន​ Premier League នៅ​រដូវ​កាល​នេះ។

ហង្ស​ក្រហម​បាន​បើក​ការ​នាំ​មុខ​​​លើ Chelsea ដល់​ទៅ​២-០ ក្នុង​កីឡដ្ឋាន Stamford Bridge កាល​ពី​យប់​មិញ។ ប៉ុន្តែ​ពួក​គេ​បាន​ភ្លាត់​​ឲ្យ​តោខៀវ​វាយ​បក​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​វគ្គ​ទី​ពីរ។ ការ​ប្រកួត​នេះ​ លោក Jurgen Klopp បាន​ត្រឹម​បញ្ជា​ពី​ចម្ងាយ​ដោយ​សារ​តែ​កើត​ជំងឺ​កូវីដ ខណៈ Liverpool ខាត​ពិន្ទុ ប៉ុន្តែ City នៅ​តែ​បន្ត​ឈ្នះ។

City ពេល​នេះ​កំពុង​នាំ​មុខ​១០​ពិន្ទុ​លើ​ក្រុម​លេខ​ពីរ Chelsea និង​គម្លាត​​១១​ពិន្ទុ​ពី​ក្រុម​លេខ​បី Liverpool។ Liverpool ឈ្នះ​បាន​តែ​មួយ​ប្រកួត​គត់ ក្នុង​ចំណោម​៤​ប្រកួត​ចុងក្រោយ​​ក្នុង​លីគ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ Chelsea ខ្សែ​ការពារ Van Dijk បាន​និយាយ​ វា​គឺ​ជា​គម្លាត​ដ៏​ធំ។ City គេ​មាន​សង្ឃឹម​ច្រើន​ឈ្នះ​ពាន ប៉ុន្តែ​គ្រប់​យ៉ាង​​នៅ​តែ​អាច​កើត​ឡើង។ គ្រប់​យ៉ាង​​គឺ​អាច​​ទៅ​រួច។ Liverpool នឹង​​ផ្ដោត​​លើ​ខ្លួន​​ឯង ហើយ Chelsea ក៏​ដូច​គ្នា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម