intel បង្ហាញឈីបថ្មី Core-i9 12th ប្រកាសថាខ្លាំងជាង M1 Max របស់ Apple

  • 2022-01-05 03:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ intel បានដាក់បង្ហាញ CPU Core i9 ជំនាន់ទី១២ សម្រាប់ឡេបថប ដោយអះអាងថា ដំណើរការលឿនជាង បន្ទះឈីប M1 Max របស់ Apple ដែលបំពាក់លើ MacBook Pro ១៦អ៊ិញ របស់ Apple។

បន្ទះឈីប Core i9 បង្គុំដោយ CPU 14-core ដែលមាន 6-core ដំណើរការខ្លាំង និង 8-core ដទៃដំណើរការកម្រិតស្រាល។ ហើយបើប្រៀបធៀបនឹង M1 Max វិញ វាមាន 8-core សម្រាប់ដំណើរការខ្លាំង និង 2-core ប៉ុណ្ណោះសម្រាប់បម្រើកិច្ចការផ្សេងៗកម្រិតស្រាល។

យ៉ាងណាឈីប intel ចុងក្រោយនេះ មានមុខងារ max Turbo Boost អាចជម្រុញ CPU ឱ្យមានកម្លាំងដល់ 5.0GHz ផងដែរ ប៉ុន្ដែវាក៏ស៊ីថាមពលខ្លាំង ប្រមាណ ៧៥វ៉ាត់ ខណៈ M1 Max វាប្រើថាមពលអស់ត្រឹម ៣៥វ៉ាត់ ប៉ុណ្ណោះ ប៉ុន្ដែវាក៏ដំណើរការខ្សោយជាងឈីប intel ថ្មីនេះផងដែរ។

ប៉ុន្ដែយ៉ាងណានេះគ្រាន់ការធ្វើទីផ្សារពី intel ប៉ុណ្ណោះ គេមិនបានសាកល្បងផ្ទាល់នៅឡើយ ត្បិតបន្ទះឈីបថ្មីនេះមិនទាន់បញ្ចេញលើទីផ្សារ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី