កុំព្យូទ័រថេបប្លែតហ្គេម ROG Flow Z13 ប្រើឈីបថ្មីបំផុត Core i9 12th និងGPUខ្លាំង RTX 3050 Ti

  • 2022-01-06 04:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែឃើញឡេបថបហ្គេម ប៉ុន្ដែអ្នកនឹងប្លែកអារម្មណ៍ជាមួយថេបប្លែតហ្គេមវិញម្ដងរបស់ Asus មានឈ្មោះថា ROG Flow Z13។

ថេបប្លែតនេះ ប្រើឈីបចុងក្រោយ Core i9-12900H ជំនាន់ទី១២ មាន 6-cores ដំណើរការកម្រិតធ្ងន់ និង 8-cores ដំណើរការកម្រិតស្រាល។ វាប្រើ GPU កម្លាំងខ្លាំង Nvidia RTX 3050 Ti មាន 2560 CUDA cores និង 4GB video memory។

ក្រៅពីនេះ ក៏មាន RAM DDR5 ឡើងដល់ 16 GB (5200 MHz) និងប្រើទំហំផ្ទុក PCIe 4.0 ទំហំ 1TB។ Asus ROG Flow Z13 មានអេក្រង់ទំហំ ១៣,៤អ៊ិញ មានតួកម្រាស់ ១២មីលីម៉ែត្រ។

បន្ថែមពីនេះ Thunderbolt port អាចប្រើភ្ជាប់ទៅកាន់ XG Mobile dock សម្រាប់ប្រើថាមពលបន្ថែម និងជាតំណភ្ជាប់ DisplayPort, HDMI, USB រួមទាំង Ethernet ផងដែរ។

ROG Flow Z13 ក៏មានជម្រើសអេក្រង់ Full HD 1080p 120Hz refresh rate និងជម្រើស 4K 60Hz refresh rate។ យ៉ាងណា វាក៏មានម៉ូឌែល touchscreen ប្រើអេក្រង់ជាប់តួខ្លួន មានកម្រិតបង្ហាញ 4K អាចបត់ ៣៦០ដឺក្រេ ផងដែរ។

ចំពោះតម្លៃវិញ Asus ROG Flow Z13 មិនទាន់មានតម្លៃបញ្ជាក់នៅឡើយទេ ប៉ុន្ដែយោងទៅតាមលក្ខណៈពិសេសៗ និងបច្ចេកវិទ្យារបស់ម៉ាស៊ីននេះ គេរំពឹងថាវាអាចនឹងមានតម្លៃថ្លៃ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី