ថ្មី​ទៀត! Floyd នឹង​យក​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​​លើ​អាកាស​​ធ្វើ​ជា​កន្លែង​ប្រកួត

  • 2022-01-06 08:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​ប្រកាស​ថា គេ​នឹង​​ឡើង​សង្វៀន​​ជា​ថ្មី​ក្នុង​ឆ្នាំ​នេះ​ដែល​ជា​ការ​ប្រកួត​បែប​មិត្តភាព​ ហើយ​​​ទីតាំង​ប្រកួត​គឺ​​​នៅ​​កំពូល​សណ្ឋាគារ​​ក្នុង​ទីក្រុង​ឌូបៃ។

Mayweather ខកខាន​ឡើង​សង្វៀន​ចាប់​តាំង​ពី​ថ្ងៃ​ទី ៦ ខែ មិថុនា​ឆ្នាំ​មុន​ បន្ទាប់​ពី​ប្រកួត​ជាមួយ​តារា​យូធូប Logan Paul។ គេ​ធ្លាប់​និយាយ​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​គេ។ យ៉ាងណាក្ដី ពេល​នេះ​គេ​បាន​ប្រកាស​អំពី​ការ​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ខែ​កុម្ភៈ​ខាងមុខ ជាមួយ​ទីតាំង​ប្រកួត​ដ៏​ប្លែក។

ការ​ប្រកួត​បន្ទាប់​របស់ Floyd ​គ្រោង​រៀបចំ​នៅ​សណ្ឋាគារ Burj Al Arab ទីតាំង​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​​​លើ​ដំបូល​អគារ។ ទីតាំង​នេះ​ធ្លាប់​ជា​កន្លែង​​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Anthony Joshua យក​ធ្វើ​ជា​កន្លែង​ហ្វឹកហាត់ ហើយ​ក៏​ធ្លាប់​រៀបចំ​​ការ​ប្រកួត​វាយ​កូន​បាល់​រវាង​កីឡាករ Roger Federer និង Andre Agassi។

យ៉ាណាក្ដី ដៃ​គូ​ប្រកួត​របស់ Floyd មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ​។ អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​​​អាច​នឹង​​មាន​ច្រើន​ប្រកួត​ទៅ​មុខ ហើយ​គេ​ចង់​​ផ្ដល់​ភាព​កម្សាន្ត​ដល់​អ្នក​គាំទ្រ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ