ឥណ្ឌាឆ្លងកូវីដ១៩ ជាង១៨ម៉ឺននាក់នៅថ្ងៃនេះ ខណ:ស្លាប់សរុបជិតកន្លះលាននាក់ហើយ!

  • 2022-01-10 10:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា បានបន្តប្រកាសរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ១៩មានចំនួនរហូតទៅដល់ ១៨០,៤៣៨នាក់ និងស្លាប់បាត់បង់ជិវិតចំនួន ១៤៦នាក់បន្ថែមទៀត នៅក្នុងរយពេល២៤ម៉ោងចុងក្រោយក្នុងប្រទេសរបស់ខ្លួន ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ Worldometer គេហទំព័រអន្តរជាតិកត់ត្រានូវទិន្នន័យកូវីដ១៩នៅរសៀល ថ្ងៃទី១០ ខែមករាឆ្នាំ២០២២។

អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាមានការកើនឡើងជារៀងរាល់ថ្ងៃហាក់មិនទាន់មានការថមថយសោះនៅឡើយ ជាពិសេសអូមីក្រុងកំពុងតែវាយលុកប្រជាជនឥណ្ឌាជាបន្តបន្ទាប់ ដោយរហូតមកដល់ពេលនេះប្រទេស ឥណ្ឌាមានអ្នកឆ្លង កូវីដ១៩ចំនួន ៣៥, ៧០៨,៤៤២នាក់ ជាសះស្បើយពីជំងឺ ចំនួន ៣៤,៥០០, ១៧២នាក់ និង ស្លាប់ចំនួន ៤៨៣,៩៣៦នាក់។

គួរបញ្ជាក់ផងដែរថា ឥណ្ឌាក៏ បានប្រកាសរកឃើញអ្នកស្លាប់បាត់បង់់ជីវិត ដោយសារតែវីរុសបំប្លែងថ្មីដ៏កាចសាហាវ អូមីក្រុងជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ទៅលើបុរសអាយុ៧៤ឆ្នាំម្នាក់មកពីភាគខាងលិចនៃរដ្ឋRajasthanកាលពីថ្ងៃទី៦ខែមករា កន្លងទៅ ហើយឥណ្ឌា ជាប្រទេសទីពីរដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ពោលគឺនៅតែមានប្រជាជានរបស់ខ្លួនស្លាប់រយនាក់ ឆ្លងរាប់ម៉ឺននាក់ជារឿងរាល់ថ្ងៃ។

ប្រភព៖ worldometer   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី