ក្លឹប​បាល់ទាត់​ភ្នំពេញ​ ចាប់​ដៃគូ​ជា​មួយ​ Primum Fitness​ ជំរុញ​ការ​ហ្វឹកហាត់​ត្រៀម​បើក​លីគ​រដូវ​កាល​ថ្មី​

  • 2022-01-11 05:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ល្បី​ឈ្មោះ​នៅ​កម្ពុជា​ ភ្នំពេញ​ក្រោន ​ព្រឹក​មិញ​នេះ​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​ក្លឹប​ហាត់ប្រាណ​ Primum Fitness​ ដើម្បី​ជំរុញ​ការ​ហ្វឹកហាត់​រាងកាយ​ដល់​ក្រុម​កីឡាករ​របស់​ខ្លួន​តៀម​ប្រជែង​លីគ​រដូវ​កាល​ ២០២២​ នេះ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ កែវ​ សុខង៉ន​ តំណាង​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​រីករាយ​ក្នុង​ការ​សហការ​ជា​មួយ​ក្លឹប​ហាត់ប្រាណ​ Primum Fitness​ ព្រោះ​ជា​កន្លែង​ហាត់​ប្រាណ​ស្តង់ដារ​ និង​មាន​សម្ភារ​គ្រប់គ្រាន់​ងាយ​ស្រួល​ដល់​កីឡាករ។​ ការ​សហការ​នេះ​នឹង​ជួយ​ច្រើន​ដល់​ក្រុម​កីឡាករ​ក្រោន​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​នានា​ទាំង​លីគ​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​អន្តរជាតិ​ពេល​ខាងមុខ​នេះ។​

បញ្ជាក់​ដែរ​ថា​ ពិធី​ចុះ​ហត្ថលេខា​ MOU​ រវាង​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន​ និង​ក្លឹប​ហាត់ប្រាណ​ Primum Fitness​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នៅ​ឯ​ក្លឹប​ ភ្នំពេញក្រោន​ ផ្ទាល់​តែ​ម្ដង៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី