Sevilla លែង​ចង់​បាន​ Martial ដោយ​សារ​តែ​ Man Utd ទាមទារ​ខ្ពស់​ពេក​

  • 2022-01-11 12:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Sevilla លែង​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Anthony Martial ខ្ចី​ជើង​ពី​ក្លឹប​ Manchester United ហើយ​ដោយ​សារ​តែ​ខាង​ក្រុម​បិសាច​ក្រហម​ទាម​ទារ​ខ្ពស់​ពេក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

ក្លឹប​អេស្ប៉ាញ​ខាង​លើ​ ត្រូវ​បាន​គេ​ដឹង​ថា​ ឈប់​ទាក់​ទង​មក​កាន់​ Man Utd ក៏​ដូច​ជា​ភ្នាក់ងារ​កីឡាករ​របស់​ Martial ជាង​ ១សប្ដាហ៍​ហើយ​ ក្នុង​ការ​ចរចា​ខ្ចី​ជើង​យក​កីឡាករ​​មួយ​នេះ​។

មូលហេតុ​លែង​ទាក់​ទង​ចង់​បាន​នេះ​គឺ​ដោយ​សារ​តែ​ Man Utd មិន​ព្រម​មិន​បន្ធូរ​បន្ថយ​ការ​ទាម​ទារ​របស់​ខ្លួន​សោះ​ ដោយ​ក្រុម​បិសាច​ក្រុម​នេះ​បាន​ដាច់​ណាត់​ ទាមទារ​ពី​ Sevilla ឲ្យ​ជួយ​បង់​ថ្លៃ​ប្រាក់​ពល​កម្ម​ Martial ពាក់​កណ្ដាល​ និង​បង់​ថ្លៃ​កុងត្រា​ខ្ចី​ជើង​សម្រាប់​ពេល​ដែល​នៅ​សល់​ក្នុង​រដូវកាល​នេះ​ផង​ដែរ​។

ដោយ​សារ​ការ​មិន​ព្រម​បន្ធូរ​បន្ថយ​នេះ​ហើយ​ធ្វើ​ឲ្យ​ Sevilla ដក​ខ្លួន​វិញ​ ព្រោះ​​ក្លឹប​ខ្លួន​មិន​មាន​លទ្ធផល​គ្រប់​គ្រាន់​ ក្នុង​ខ្ចី​ជើង​ Martial ពី​ Man Utd ឡើយ​ក្នុង​ពេល​នេះទេ​។

ដូច្នេះ​ Martial នឹង​នៅ​ជា​ Man Utd ដដែល​ទោះ​ជា​គេ​សុំ​ចាក​ចេញ​ក៏​ដោយ​ បើ​សិន​ជា​គ្មាន​ក្លឹប​ណា​ត្រូវរ៉ូវ​នឹង​ការ​ទាមទារ​របស់​ក្រុម​បិសាចក្រហម​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី