Gerrard ​ជិត​ទិញ​បាន​កីឡាករ​ម្នាក់​ទៀត ចូល Aston Villa ​ហើយ​

  • 2022-01-12 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Aston Villa ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Steven Gerrard ​កំពុង​ស្វះស្វែង​ទិញ​កីឡាករ​ថ្មី​ចូល​ខ្លាំង​មែនទែន ​ដោយ​ពួកគេ​កៀក​នឹង​នាំ​យក​សមាជិក​ទី​២​ម្នាក់​ទៀត​មក​រួម​ក្រុម​ហើយ។

​ខ្សែ​ការពារ Lucas Digne ​របស់​ក្រុម Everton ​ត្រូវ​បាន​គេ​ដឹង​ថា​យល់​ព្រម​ផ្ទេរ​មក​លេង​នៅ Aston Villa ​ហើយ ​ដោយ​មាន​តម្លៃ​ខ្លួន​ប្រមាណ​២៥​លាន​ផោន។ ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ គឺ​ជា​កីឡាករ​ទី​២​ហើយ​សម្រាប់​ក្រុម​របស់​លោក Gerrard ​ដែល​នាំ​ចូល ​បន្ទាប់​ពី​លោក​ទើប​តែ​ចុះ​កុងត្រា​ខ្ចី​ជើង​យក Coutinho ​បាន​ពី​ក្រុម Barcelona ​ថ្មី​ៗ​នេះ​ដែរ។

ដោយ​ការ​កសាង​ក្រុម​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ក្រុម Aston Villa ​មាន​មហិច្ឆតា​ធំ​ដែរ​សម្រាប់​រដូវ​កាល​ថ្មី​​ខាង​មុខ។ ​លោក Gerrard ​បាន​ទិញ​កីឡាករ​ថ្មី​ចូល ខណៈ​ដែល​សមាជិក​បច្ចុប្បន្ន​ដែល​មាន​ស្រាប់ ក៏​មើល​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​ប្លែក​ពី​មុន​ផង​ដែរ។ ​ពួកគេ បច្ចុប្បន្ន​អាច​និយាយ​បាន​ថា​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់​ទៅ​ហើយ ​តាំង​ពី​អតីត​កីឡាករ Liverpool ​មក​ដឹក​នាំ៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ

អត្ថបទថ្មី