រោងចក្រដំទ្បើងរថយន្ត និងសម្ភារៈអេទ្បិចត្រូនិកនឹងលេចមុខក្នុងខេត្តល្បីៗទាំងនេះ
- 2022-01-12 07:04:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រដំទ្បើងរថយន្ត និងសម្ភារៈអេទ្បិចត្រូនិកនឹងលេចមុខក្នុងខេត្តល្បីៗទាំងនេះ
ចន្លោះមិនឃើញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងចំនួន ៧ ផ្សេងទៀតដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៦៧.៤ លានដុល្លារអាមេរិក ដែលអាចផ្តល់ការងារ ចំនួន ២៦៣៨ កន្លែង ជូនពលរដ្ឋខ្មែរ ដោយសម្រេចកាលពីនៅថ្ងៃទី១៩ ខែមីនា ២០២១ កន្លងទៅ។
ក្រៅពីរោងចក្រកាត់ដែរនិងរោងចក្រផលិតសម្ភារៈបរិក្ខារពេទ្យ ក្នុងនោះគេឃើញមានគម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងរថយន្ត រោងចក្រដំឡើងសម្ភារៈអេទ្បិចត្រូនិកគ្រប់ប្រភេទថែមទៀតផង។ ថ្ងៃនេះយើងនឹងបង្ហាញពី គម្រោងក្នុងវិស័យយានយន្តចំនួន ៦ មានរៀបរាប់តាមលំដាប់ដូចខាងក្រោម៖
ទី១. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដោយក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវទុនវិនិយោគប្រមាណ ២,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២កន្លែង។
ទី២. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព 20MW ដោយក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគ ប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។
ទី ៣. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី ដោយក្រុមហ៊ុន SCHNEITIC CHINT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២កន្លែង។
ទី ៤. គម្រោងនេះបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោងនិងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដោយក្រុមហ៊ុន EM AUTOMOBILE CO., LTD: ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥ កន្លែង៕
ទី ៥. គម្រោងនេះបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដោយក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៤៤១កន្លែង គ្រោងនឹងបញ្ចប់សាង់សង់ចុងឆ្នាំ ២០២២ នេះ។
ទី ៦. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដោយក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD ដែលមាន ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង៕