ទោះចាស់ក៏ដោយ លោក ហួរ ឡាវី នៅតែបន្តអាជីពច្រៀងរហូត លុះត្រាច្រៀងលែងកើត

  • 2022-01-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជើងចាស់សំឡេងស្អក ហួរ ឡាវី នៅតែបន្តអាជីពជាតារាចម្រៀងតទៅមុខទៀត លុះត្រាតែទៅថ្ងៃខាងមុខលោកច្រៀងលែងកើត ទើបលោកឈប់ច្រៀង។

តារាចម្រៀងជើងចាស់រូបនេះ បានប្រាប់ឲ្យ Sabay ដឹងថា បើទោះបីជាពេលនេះលោកមានវ័យកាន់តែជ្រេបន្តិចហើយក៏ដោយ ក៏លោកនៅតែស្រលាញ់វិស័យសិល្បៈដដែល គ្មានថ្ងៃចង់ឈប់នោះទេ ហើយលោកនៅតែបន្តច្រៀងរហូត លុះណាតែលោកច្រៀងលែងកើត។ សព្វថ្ងៃនេះ លោក ហួរ ឡាវី នៅតែបន្តអាជីពច្រៀងនៅភោជនីដ្ឋានមួយកន្លែង នៅម្តុំបឹងត្របែក។

តារាចម្រៀង ហួរ ឡាវី បានប្រើជីវិតរស់នៅយ៉ាងសាមញ្ញនៅក្នុងផ្ទះមួយ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នលោកហាក់កណ្ដោចកណ្ដែងតែម្នាក់ឯង បន្ទាប់ពីភរិយារបស់លោកបានស្លាប់ចោល ហើយកូនស្រីៗរបស់ក៏ធ្លាប់ជួបរឿងអកុសលផ្ទួនៗគ្នាកាលពីឆ្នាំមុនដែរ ដោយសារជំងឺកូវីដ-១៩៕

អត្ថបទ៖ Tep Sovannmoly