អភិបាលខេត្តកំពង់ស្ពឺ​ធ្លាប់​ប្រកាសផ្ដល់​ម៉ូតូ Zoomer X ម្នាក់​១​គ្រឿងដល់​សិស្ស​និទ្ទេស​ A របស់​ខេត្ត ឥឡូវ​មក​មើល​កំពង់​ស្ពឺ​ និទ្ទេស A ប៉ុន្មាន​នាក់?

  • 2022-01-14 08:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលជា អភិបាលខេត្តដំបូងគេ បានប្រកាសផ្តល់នូវរង្វាន់លើកទឹកចិត្តម៉ូតូ Zoomer X ថ្មីមួយគ្រឿងដល់ សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅខេត្តកំពង់ស្ពឺ កាលពីពេលកន្លងទៅ ពេលនេះត្រូវបានរកឃើញចំនួនបេក្ខជនដែលជាប់និន្ទេសAឃើញ គឺមានរហូតទៅលើ៣៣នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថា លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ បានប្រកាសនារសៀលថ្ងៃទី ១៤ មករា ឆ្នាំ ២០២២ នេះហើយ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ហើយនៅក្នុងរសៀលថ្ងៃនេះទៀតសោតក្រសួងក៏បានបង្ហាញអំពីទិន្នន័យបេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ។

ចំណែកឯសិស្សនិន្ទេសនៅក្នុងឆ្នាំសិក្សា២០២១នេះវិញ ពោលគឺបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន រហូតដល់ទៅ ១៧៥៣ នាក់ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ