ខ្សែប្រយុទ្ធ Arsenal នេះ ឈ្នះពានគ្រាប់បាល់ឆ្នើម ប្រចាំខែធ្នូ របស់ PL
- 2022-01-14 13:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធ Arsenal នេះ ឈ្នះពានគ្រាប់បាល់ឆ្នើម ប្រចាំខែធ្នូ របស់ PL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Alexandre Lacazette បានឈ្នះពានគ្រាប់បាល់ឆ្នើមរបស់ Premier League ប្រចាំខែធ្នូ ឆ្នាំ២០២១។
គ្រាប់បាល់ដែលធ្វើឲ្យ កីឡាករ Arsenal រូបនេះបានឈ្នះពានខាងលើ គឺគ្រាប់បាល់ស៊ុតបញ្ចប់ទី កាលពីប្រកួតតទល់នឹង Southampton ក្នុងលទ្ធផល ៣-០ ដោយគ្រាប់បាល់មួយនេះ ជាគ្រាប់បាល់ស៊ុតបញ្ចប់ទីស្អាតបំផុត កាលពីខែធ្នូ កន្លងទៅនេះ។
នេះជាលើកទី១ហើយ របស់ Lacazette ដែលទទួលបានពានខាងលើ ចាប់ពីមកលេងនៅ Premier League កាលពីឆ្នាំ២០១៧មក។
នៅរដូវកាលនេះ Lacazette បានចូលបាន ២០ប្រកួត ឲ្យ Arsenal ហើយ ដោយស៊ុតចូលបាន ៥គ្រាប់៕