សឹងមិនគួរឱ្យជឿ បេក្ខនារីម្នាក់ ជាសិស្សដ៏ឆ្នើមប្រចាំសាលា ពិន្ទុសរុបប្រចាំឆ្នាំឡើងកប់ លទ្ធផលម្សិលមិញធ្លាក់

  • 2022-01-15 00:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ជាពិសេសប្អូនៗទី១២ កំពុងធ្វើការចែករំលែកព្រោងព្រាតករណី បេក្ខជនម្នាក់ ជាសិស្សដ៏ឆ្នើម ប្រចាំសាលារបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរគ្រប់មុខវិជ្ជាកាលនៅរៀន តែលទ្ធផលប្រកាសពីក្រសួងអប់រំកាលពីថ្ងៃទី ១៤ មករា ២០២២ បែរជាធ្លាក់លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅវិញ។

តាមទំព័រហ្វេសបុកផេកមួយឈ្មោះថា «គណិតវិទ្យាវ័យក្មេង» បានបង្ហោះ ពីតារាង GPA សរុបប្រចាំឆ្នាំរបស់បេក្ខនារីម្នាក់ឈ្មោះ Kang Kosoma មកពីសាលាឯកជនមួយ ទទួលបានលំដាប់ពិន្ទុ A សឹងតែគ្រប់មុខវិជ្ជា ហើយពិន្ទុសរុបរហូតដល់ 3.56 ដែលរាប់ថា ជាលំដាប់ខ្ពស់សឹងតែបាន 4. ទៅហើយ តែនាងបែរជាមិនជាប់លើការប្រឡងបាក់ឌុប។ កត្តានេះហើយធ្វើឱ្យមហាជនមានការលើកឡើងថា តើអាចមានភាពមិនប្រក្រតីណាមួយទេ ព្រោះនាងជាសិស្សពូកែម្នាក់ មិនគួរណាសមនឹងធ្លាក់សោះ។ យ៉ាងណាមិញនេះជាចម្ងល់របស់មហាជនប៉ុណ្ណោះ ដោយឡែកការប្រកាសផ្លូវការបានធ្វើរួចទៅហើយ ។

បេក្ខនារីលេខរៀងទី២

បន្ថែមពីលើវិញ្ញាបនប័ត្រដែលបញ្ជាក់ថា បេក្ខនារីរូបនេះ ជាសិស្សពូកែប្រចាំថ្នាក់ ក៏មានវិញ្ញាបនបត្រផ្សេងទៀតដូចជាការតេស្តសមត្ថភាពភាសាអង់គ្លេស ពីសាលារៀន គឺសុទ្ធតែទទួលបាននូវភាពជោគជ័យ។ ជារឿងគួរឱ្យសោកស្ដាយមួយ សម្រាប់លទ្ធផលការប្រឡងមធ្យមសិក្សាទុតិយភូមិរបស់បេក្ខនារីរូបនេះ ហើយប្រសិនបើមានករណីមិនមានភាពប្រក្រតីណាមួយពិតមែន សង្ឃឹមថានឹងមានដំណោះស្រាយ និងរកភាពយុត្តិធម៌សម្រាប់បេក្ខនារីរូបនេះផងចុះ៕