រកឃើញហើយ! ក្រុងទាំងបីរបស់កម្ពុជា ដែលជាប់ជាទីក្រុងស្អាតបំផុតនៅអាស៊ាន

  • 2022-01-18 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាបរួមទាំងក្រុង១៨ទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍បានជាប់ ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្រោយពីធ្វើការវាយតម្លៃដោយផ្ទាល់ពី គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ហើយគ្រោងនឹងប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត បាននឹងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និង តំបន់អាស៊ាន សំដៅចូលរួមការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាហើយក៏ បានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃ កម្ពុជា។

លើសពីនេះទៅទៀត ការប្រគល់រង្វាន់នេះគឺធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្ត ដល់ភ្ញៀវទេសចរ។

សូមជម្រាបថា ការប្រកួតប្រជែងនេះបានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន ហើយ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួង ទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ និងដោយមានការគាំទ ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័តផងដែរ។

ប្រភព៖ក្រសួងទេសចរណ៍

អត្ថបទដោយ៖ សាន​ សុធារដ្ឋ