ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ មិន​ដែល​ឃើញ​ក្នុង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​កន្លងមក

  • 2022-01-18 05:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំហូរ​ទឹក​ទន្លេមេគង្គបានធ្លាក់ចុះក្នុងកម្រិតមួយ​ទាប​រយៈ​ពេល​៣ឆ្នាំ​ជាប់​គ្នា ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​លើ​ជីវភាព​របស់​ប្រជា​នេសាទ។

គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៤ រួម​មាន​ថៃ ​ឡាវ​ កម្ពុជា​និង​វៀតណាម បាន​ជំរុញ​ជា​ថ្មី​ឲ្យ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គបានឲ្យដឹងថាក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ មិន​ដែល​ឃើញ​ពី​មុន​មក ក្នុង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​។

គណៈកម្មការ​ទន្លេ​មេគង្គ​បានជំរុញ​ឲ្យ​ប្រទេស​ទាំង​៦​នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​រួម​មាន​ចិន និង​មីយ៉ាន់ម៉ា​ផង​ដែរ ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ បម្រែ​បម្រួល​ទឹក និង​ភាព​រាំង​ស្ងួត៕

ប្រភព៖ VOA News   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម